យានយន្ដ ៖ ងាកសម្លឹងមកមើលក្រុមហ៊ុន Honda ដដែល ដែលលោកអ្នកតែងតែមានទំនុកចិត្ដជាខ្លាំង ក្រោយពីបានសាកល្បងកន្លងមក ជាពិសេស ទម្រង់ម៉ូតួធំដែលកំពុងតែរាយប៉ាយពាសពេញទីផ្សារ មានច្រើន Honda CBR ស្ទើតែគ្រប់ស៊េរី ឆ្នាំតែម្ដង ។ ដូចគ្នាផងដែរនោះ ក្រៅពី CBR ទៅ ក្រុមហ៊ុនសូមបង្ហាញនូវម៉ូដែលថ្មីមួយទៀត សម្រាប់ឆ្នាំ ២០១៥ នោះគឺ Honda CB300F ស៊េរី ២០១៥ ។
លោកអ្នកនឹងមានអារម្មណ៍ប្លែក ប្រសិនបើ Honda CB300F ស៊េរី ២០១៥ នៅជាប់ខ្លួនអ្នក ពីព្រោះ បើតាមការបកស្រាយរបស់ក្រុមហ៊ុន Honda លើបណ្ដាញគេហទំព័រពាណិជ្ជកម្មអន្ដរជាតិ បានបង្ហាញថា ម៉ូដែល ស៊េរីថ្មីគ្រឿងនេះ គឺជាអ្នកជំនាញកំពូល មានសមត្ថភាពគ្រប់សព្វលើដងផ្លូវ ដែលអាចបំពេញនូវក្ដីស្រម៉ៃដែលអ្នកតែងតែរំពឹងទុកកន្លងមក។ ស្របគ្នាលក្ខណៈសម្បត្ដិដូច្នោះ Honda CB300F ស៊េរី ២០១៥ បានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងសមាសភាព ១ ម៉ាស៊ីន មានកម្លាំងដល់ទៅ ២៨៦ សេសេ ប្រើ ស៊ីម៉ាំង ១ និង ស៊ឺប៉ាប់ ៤ ដើម ដំណាក់កាលប៊ីស្ដុងរត់ ៤ តង់ដែលជាហេតុបង្កឲ្យម៉ាស៊ីន មានកម្លាំងខ្លាំង ហើយកំណត់ល្បឿនប្រើដំណាក់ ៦ លេខ អាចរត់បានល្បឿនលឿនបំផុតដល់ទៅ ១៦០ គ.ម ក្នុងមួយម៉ោង។ រីឯតម្លៃវិញគឺ ៤០០០ ដុល្លារ ។ តោះទស្សនារួបភាពទាំងអស់គ្នា៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed