អាហ្វ្រិក៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្ដ្រ នៃប្រទេសអាហ្រ្វិកខាងត្បូង បានអោយ
ដឹងថា ត្រីបាឡែនយក្សដ៏ធំមួយ ត្រូវបានរសាត់អណ្ដែតមកសា្លប់ នៅលើឆ្នេរខ្សាច់នៃមាត់
សមុទ្រមួយ ខណៈក្រុមអ្នកវិទ្យាសាស្រ្ដ សន្និដ្ឋានថាត្រីបាឡែននោះ គឺប្រហែលស្លាប់ដោយ
សារ ខាំគ្នាជាមួយនឹងត្រីឆ្លាម។
សាកសពត្រីបាឡែនដែលមានប្រវែង ១៥ម៉ែត្រនេះ គឺត្រូវបានគេប្រទះឃើញ នៅលើឆ្នេរ
ខ្សាច់ Muizeberg ជិតទីក្រុង Cape Town នាថ្ងៃអាទិត្យ ទី ១៤ តុលាកន្លងទៅនេះ។ ទោះបី
ជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ នៅតែជឿថា ត្រីបាឡែនដ៏ធំមួយនេះ ប្រហែល
ស្លាប់ ដោយសារការវាយប្រហារ ពីសំណាក់ត្រីឆ្លាមស (attack by great white shark)។
អាជ្ងាធរនៃក្រុង Cape Town បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ក៏សាកសពត្រីបា
ឡែននេះ ត្រូវដឹកទៅកាន់ក្រុង Cape Town ដើម្បីធ្វើការពិសោធន៍ ក៏ដូចជាការស្វែងរក ពី
មូលហេតុអោយកាន់តែច្បាស់នៃការស្លាប់ ត្រីបាឡែនយក្សនេះដែរ៕
ដោយ៖ រក្សា
ប្រភព៖ dailymail