CamNews

យល់ដឹង 

គ្រាន់តែផ្លាស់ប្តូរវិធីលាងមុខ ក៏ធ្វើឲ្យមុខស្អាតបានដែរ

ការជ្រើសរើសគ្រឿងសំអាង ដែលត្រូវនឹងស្លៀក ជារឿងត្រឹមត្រូវសម្រាប់ មនុស្សគ្រប់រូប ព្រោះមនុស្សមាន ស្បែកមិនដូចគ្នា អ្នកខ្លះស្បែកមុខខ្លាញ់ អ្នកខ្លះស្បែកមុខស្ងួត អ្នកខ្លះស្បែកមុខគ្រើម ដូចនេះមិនអាចប្រើប្រាស់ តាមគ្នាបានទេ ។

អ្នកទាំងអស់គ្នាលុបលាង មុខក៏មិនដូចគ្នា អ្នកខ្លះក៏ដុសៗ ដូចគេខាត់ស្បែកជើង ដុសយកមួយឈ្នះ ដៃតែម្ដង ខ្លះក៏ដុសល្មមៗ ។

សម្រាប់ថ្ងៃនេះ អ្នកឯកទេសសម្រស់ ដ៏ល្បីរបស់ប្រទេសថៃ បាននិយាយថា កាលុបលាងមុខពិតជាសំខាន់ ព្រោះវាអាចកំចាត់ភា្នក់ងារ ដែលបង្ករជាមុន និង ស្នាមអុជខ្មៅ តែវាក៏មានវិធី និង ពេលវេលាត្រឹមត្រូវរបស់វាដែរ ។ ស្បែកមុខប្រៀបបានពងមាន់ ដែលត្រូវថែរក្សា យ៉ាងប្រុងប្រយ័ត្ន នឹងថ្នមៗ មិនមែនលេងខ្លាំង បានឡើយ ។

អ្នកសាកល្បងផ្លាស់ ប្ដូរវិធីលាងមុខ ដោយអ្នកលាងមុខថ្នមៗ ជាងមុន រួចដុសអោយសព្វ ដោយប្រើសាប៊ូ លាងមុខស្រាលៗ ត្រូវហ្នឹងប្រភេទ ស្បែករបស់អ្នក រយៈពេល២សប្ដាហ៍ ក្រោយអ្នកនឹងបាន ស្បែកមុខ កាន់តែទន់រលោង ជាងមុនទ្វេដង ។

មិនត្រឹមតែត្រូវផ្លាស់ប្ដូរ វីធីលាងមុខពីខ្លាំងៗ មកស្រាលៗទេ អ្នកក៏ត្រូវលាបក្រែម កាពារកំដៅថ្ងៃ អោយច្រើនជាងមុន ព្រោះពេលអ្នកចេញ ក្រៅកំដៅថ្ងៃដ៏ក្ដៅបាន បំផ្លាញស្បែកដ៏ស្រស់ស្អាត អ្នកអោយប្រែជាខ្មៅស្រអាប់ មិនសរលោងគួរ អោយស្ទាប់អង្អែលទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh