ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្រ ប្រទេសស៊ីរី មួយគ្រឿង ត្រូវបានគេរាយការណ៍អោយដឹងថា បានបាញ់ ទម្លាក់ ដោយក្រុមបះបោរ Nusra Front មានទំនាក់ទំនងជាមួយនឹងក្រុម អាល់ កៃដា នៅឯមូលដ្ឋានទ័ព ថ្ងៃច័ន្ទ ម្សិលមិញនេះ ក្នុងខេត្ត Idlib ភាគខាងជើង ឆៀងខាងត្បូង ប្រទេស ស៊ីរី នេះបើយោងតាមសេចក្តី រាយការណ៍ ពីក្រុមអ្នកសង្កេតការណ៍ ។
ប្រភពពីក្រុម សង្កេតការណ៍ ឃ្លាំមើល សិទ្ធមនុស្ស នៅក្នុងប្រទេស ស៊ីរី បញ្ជាក់អោយដឹងថា ក្រុមសកម្ម ប្រយុទ្ធបះបោរ The Nusra Front បានប៉ះទង្គិចគ្នា ជាមួយនឹង កងកម្លាំង រដ្ឋាភិបាល នៅថ្ងៃច័ន្ទដើម សប្តាហ៍ នេះ ទាក់ទិននឹងបញ្ហាប្រឈម ដណ្តើមគ្រប់គ្រង មូលដ្ឋានទ័ព អាកាស Abu al-Duhur នៅ ក្នុង ខេត្ត Idlib ។
ប្រភពដដែល បញ្ជាក់ប្រាប់ពីព័ត៌ មានបឋមអោយដឹងថា ឧទ្ធម្ភាគចក្រស៊ីរី ត្រូវ បានបាញ់ទម្លាក់ ពីលើ មូលដ្ឋានទ័ពអាកាស ។ ដោយឡែក សេចក្តីរាយការណ៍មួយនេះពុំទាន់ត្រូវបានចាត់ចូលជាសុក្រឹត្រភាព ទាំងស្រុងនៅឡើយទេ ពីព្រោះថា ពុំទាន់មានការស្រាយបំភ្លឺពីសំណាក់មន្រ្តីផ្លូវការនៅឡើយ ។
គួររំឮកថា ក្រុមសកម្មប្រយុទ្ធមួយនេះ មានទំនាក់ទំនងជាមួយនឹងក្រុមឧទ្ទាម អាល់ កៃដា នោះ នាពេល ថ្មីៗនេះ បានបើកការវាយប្រហារ កាន់តែខ្លាំងឡើង ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល បំណងចង់ដណ្តើម គ្រប់គ្រង អធិបតេយ្យភាព នៅក្នុងខេត្ត ជាប់ព្រំប្រទល់ដែន ប្រទេស តួរគី ។ ទោះជាយ៉ាងណា ក៏ដោយ ចុះកងកម្លាំងប្រទេស ស៊ីរី បានរារាំងនូវការវាយប្រហារច្រំដែល ទាំងនេះ ដែលបានញ៉ាំងអោយកើតមាន ឡើងនូវបញ្ហាប្រឈមតែម្តង "ចលាចល" ៕
- អាន ៖ អេហ្ស៊ីប សងសឹក បើកការវាយប្រហារ តាមអាកាស សម្លាប់ ISIS បានហោចណាស់ ៤០ នាក់
- អាន ៖ អេហ្ស៊ីប ដង្ហោយហៅ រកជំនួយអន្តរជាតិ ពួតដៃគ្នា កំទេចឈ្លើងសង្គ្រាម ISIS
- អាន ៖ ក្តៅស្លឹកត្រចៀកខ្លាំង ទ្រាំពុំបាន អេហ្ស៊ីប វាយប្រហារ ISIS ដោយទម្លាក់គ្រាប់បែក កំទេច ឬសគល់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ