CamNews

ព័ត៌មានអន្តរជាតិ 

អេហ្ស៊ីប ដង្ហោយហៅ រកជំនួយអន្តរជាតិ ពួតដៃគ្នា កំទេចឈ្លើងសង្គ្រាម ISIS

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល អេហ្ស៊ីប បានប្រកាសស្វែងរក បទអន្តរាគមន៍ ពីសំណាក់  សហគមន៍ អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិយម Islamic State (IS) នៅក្នុង ប្រទេស ល៊ីប៊ី ។


យោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ចុះផ្សាយ ល្ងាច   ថ្ងៃទី ១៦ មករាម្សិលមិញនេះអោយដឹងថា ប្រធានាធិបតី ប្រទេស អេហ្ស៊ីប Abdel Fattah al-Sisi បញ្ជាក់ក្តែងៗ អោយដឹងថា អ្វីដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេស ល៊ីប៊ី នោះ គឹជាការ   គម្រាម គំហែងដល់ សន្តិសុខ និង សន្តិភាព ពិភពលោក ។


គួររំឭកថា កំណត់សម្គាល់លើកនេះ ពីសំណាក់ប្រធានាធិបតីខាងលើ គេអាចមើល   ឃើញជាក់ស្តែង បន្ទាប់ពី រដ្ឋាភិបាលប្រទេស អេហ្ស៊ីប បានការវាយប្រហារ ភ្លាមៗ ប្រើយន្តហោះ ច ម្បាំង ទម្លាក់គ្រាប់ បែក កំទេចមូលដ្ឋាន ISIS ជាការឆ្លើយតបទៅនឹងវីដេអូ បង្ហោះផ្សាយ ពី   ក្រុម សកម្មប្រយុទ្ធមួយនេះ បង្ហាញច្បាស់ ពីការកាប់សម្លាប់ ពលរដ្ឋស៊ីវិល អេហ្ស៊ីប ២១ ដោយការកាត់ផ្តាច់ក្បាល ទាំងរស់ ។

របាយការណ៍ បញ្ជាក់ថា ប្រទេស ល៊ីប៊ី បានចាប់ផ្តើមមានភាពចលាចល ចាប់តាំងពីឆ្នាំ ២០១១ពោល មានបញ្ហាប្រឈម ប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមសកម្មប្រយុទ្ធ ក្នុងការគ្រប់គ្រង អធិបតេយ្យភាពនិង បញ្ហាប្រឈមជាមួយនឹងជួររដ្ឋាភិបាល ពីរផ្សេងទៀត ៕

- អាន ៖ ក្តៅស្លឹកត្រចៀកខ្លាំង ទ្រាំពុំបាន អេហ្ស៊ីប វាយប្រហារ ISIS ដោយទម្លាក់គ្រាប់បែក កំទេច ឬសគល់

- អាន ៖ ព្រៃផ្សៃ ៖ វីដេអូ ISIS សម្លាប់កាត់ក្បាល ជនស្លូតត្រង់ ដល់ទៅ ២១ នាក់

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Egypt ISIS