CamNews

យល់ដឹង 

អត្ថប្រយោជន៍​ទាំង១៦ នឹងស្មាន​មិនដល់​បានមក ពីសិច

ការមានសម្ព័ន្ធភាពផ្លូវភេទ សម្រាប់អ្នកមានជីវិតគូ មិនមែនជារឿងប្លែកទេ ព្រោះការប្រើប្រាស់ជីវិតគូ គ្មានអ្នកណាជៀសផុតនោះទេ គ្រាន់តែមនុស្សមានចំណង់មិនដូចគ្នា អ្នកខ្លះក៏ច្រើន អ្នកខ្លះតិច វាអាស្រ័យនឹងកំលាំង ផ្លូវអារម្មណ៍ និង កត្តាផ្សេងទៀតជាច្រើន ។

មិនថាអ្នករួមភេទច្រើន កម្រិតណា ឬ តិចកម្រិតណា សម្រាប់អ្នកមានសម្ព័ន្ធភាព ផ្លូវភេទជាទៀងទាត់ គឺមានប្រយោជន៍មហាសាល។

១- បន្ថយការឈឺចាប់បែបធម្មជាតិ ៖ ការរួមភេទ ផលិតអរម៉ូនម្យ៉ាងឈ្មោះ អុកស៊ីតូសីន (Oxytocine ) ដែលអាចកាត់បន្ថយការឈឺចាប់បានផងដែរ ។

២-បង្កើនភាពស្និទ្ធស្នាល ៖ អុកស៊ីតូសីន ក៏មានតួនាទីក្នុងការសាងភាពស្និទ្ធស្នាលទ្វេដង នឹង ធ្វើអោយគូស្នេហ៍កាន់តែផ្អែមល្ហែមជាងមុន ។

៣-បន្ថយសំពាធឈាម ៖លោកវេជ្ជបណ្ឌិត Joseph J. Pinzone បានធ្វើការស្រាវជ្រាវអោយឃើញថា សិចពិតជាអាចកាត់បន្ថយនូវការឡើងខ្ពស់នៃសំពាធឈាម។

៤- បេះដូងមានសុខភាពល្អ ៖ការសិក្សាមួយ ដែលរកឃើញដោយthe New England Research Institute បាននិយាយថា បុរសដែលមានសិចជាទៀងទាត់ កាត់បន្ថយអត្រាប្រឈមនឹងជំងឺបេះដូងដល់ទៅ៤៥ភាគរយ ។

៥-អាយុវែង ៖ សិចប្រៀបបាននឹងការហាត់ប្រាណ ។ សុខភាពបេះដូងដ៏ល្អមួយ វាបានមកពីការហាត់ប្រាណដ៏ល្អ ។

៦- ព្យាបាលជំងឺស្ត្រេស ៖ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រអាមេរិចបាននិយាយថា កាន់តែបង្កើនសកម្មភាពរួមភេទកាន់តែ កាត់បន្ថយការតានតឹងផ្លូវអារម្មណ៍កាន់តែច្រើន ។

៧- ប្រឆាំងនឹង ការតានតឹងផ្លូវអារម្មណ៍នឹង ការធ្លាក់ទឹកចិត្ត៖ ជាគុណសម្បតិ្តម្យ៉ាងទៀយនៃការរួមភេទគឺ ការបញ្ចេញអរម៉ូនមួយឈ្មោះថា Feel-Good ដែលមានប្រសិទ្ធភាពប្រឆាំងនឹងនឹងការតានតឹងផ្លូវចិត្ត នឹង បាក់ទឹកចិត្តបានយ៉ាងល្អ ។

៨- ធ្វើអោយគេងលក់ស្រួល៖ កំឡុងពេលរួមភេទ រាងកាយយើងបានផលិត dopamine ដែលជាសាធាតុទប់ទល់នឹង ការតានតឹងផ្លូវចិត្ត ធ្វើអោយកាតតានតឹងធ្លាក់ចុះ នឹងគេងលក់ស្រួល។

៩- ធ្វើអោយប្រព័ន្ធសុំារឹងមាំល្អ ៖ ការរួមភេទ បង្កើននៅកាតផលិត Immunoglobulin A ដែលជួយក្នុងការប្រឆាំងជំងឺផងដែរ ។

១០- បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកប្រូស្ដាត ៖ នៅក្នុងការសិក្សាដ៏ថ្មីមួយ រកឃើញថា ការមានសម្ព័ន្ធភាពផ្លូវភេទកាត់បន្ថយគ្រោះថ្នាក់នៃជំងឺ មហារីកក្រពេញប្រូស្តាតដល់ទៅ៣៣ភាគរយ ។

១១- ធ្វើអោយរាងស្អាត ៖ អ្នកណាមិនចង់បានការដុតបំផ្លាញកាឡូរីន នឹង សប្បាយក្នុងពេលតែមួយដូចនេះ សិចជាមធ្យោបាយមួយ ធ្វើអោយអ្នកសប្បាយនឹង បានរាងស្អាតក្នុងពេលព្រមគ្នា ។

១២- រក្សាលំនឹងក្នុងរាងកាយ ៖ សិចជាអ្នករក្សាលំនឹង អរម៉ូន នឹងសម្រាប់ស្ត្រី ធ្វើអោយមានរដូវទៀតទាត់ ។

១៣- ធ្វើអោយសាច់ដុំត្រកៀកខ្លាំងខ្លា ៖សិចបានប្រើប្រាស់ សាច់ដុំទាំងអស់ពិសេសសាច់ដុំត្រកៀក ដូចនេះវាកាន់តែខ្លាំងខ្លា ។

១៤- ធ្វើអោយមនុស្សកាន់តែមានសុភមង្គល ៖ សិចធ្វើអោយមានក្ដីសុខជាងលុយ ទៅទៀត ។

១៥- បង្កើនភាពរហ័សរហួន ៖ វាអាចនឹងខ្លាំងខ្លាជាងអ្នកហាត់យោហ្គោជាប្រចាំទៀតផង ។

១៦ -ថាមពល ៖ បុរសអាចបំលែងថាមពលតាមរយៈ testosterone នៅក្នុងទឹកកាមរបស់ពួកគេ ។

ដូចនេះការមានសិចជាប់ជាប្រចាំ មានប្រយោជន៍ច្រើនលើស ពីអ្វីដែលយើងរំពឹងទុក តែមិនមែនមានន័យថា ត្រូវមានដៃគូច្រើនទេ ព្រោះវានឹងនាំបញ្ហានឹងរោគផ្សេងៗ ព្រោះយើងមិនដឹងថា គេមានជំងឺអ្វីក្នុងខ្លួនឡើយ ដូចនេះដៃគូតែមួយ ទើបមិនភ័យមានបញ្ហា៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh