CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់ឧទ្ធម្ភាគចក្រ យោធា នៅបរិវេណ អាកាសយានដ្ឋាន សម្លាប់ ពីឡុត ពីររូប

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់សម្តីមន្រ្តីផ្លូវការ ក្នុងស្រុក ក៏ដូចជា ប្រភពពីសារព័ត៌មាន ក្នុងស្រុក ព្រឹកព្រលឹម ថ្ងៃព្រហស្បត្តិ៍ នេះ    ទំព័រសារព័ត៌មានរដ្ឋចិន មុននេះ បន្តិច បានចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មាន អោយដឹ  ងថា  យ៉ាងហោចណាស់ ពីឡុត ២ រូបបានស្លាប់បាត់បង់ជីវិត កាលពីយប់មិញ យប់ថ្ងៃពុធ នៅភាគកណ្តាលប្រទេស ប៉ាគីស្ថាន ស្រុក Multanក្រោយពីមានករណី ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ។


បញ្ជាក់​ ៖ នេះជារូបភាព ឯកសារ ឧទ្ធម្ភាគចក្រយោធា ធ្លាក់កាលពីពេលកន្លងទៅ ដោយឡែក ចំពោះ
រូបភាព គ្រោះថ្នាក់ចុងក្រោយ ដោយហេតុតែ ថ្មីៗ និងទាន់ហេតុការណ៍ពេក ពុំទាន់​មានរូបនៅឡើយ
នោះទេ

អ្នកនាំពាក្យអោយនាយកដ្ឋាន អន្តរសេវា ទំនាក់ទំនង សារធារណៈ ISPR និងមានភាពជិតស្និទ្ធទៅ នឹងវិស័យយោធា នៅក្នុង   ប្រទេស លោកបានបញ្ជាក់អោយដឹងថា យន្តហោះយោធាខាងលើ បាន ធ្លាក់និងផ្ទុះឆេះ អំឡុងពេលដែល    មានការហ្វឹក   ហ្វើន  នៅក្នុង បរិវេណ អាកាសយានដ្ឋាន ស្រុក Multan ខេត្ត Punjab ភាគខាងកើត ប្រទេស ។

បន្ថែមពីលើនេះ មន្រ្តីមកពី ISPR អះអាងអោយដឹងថា ក្នុងហេតុការណ៍   គ្រោះថ្នាក់ ធ្លាក់យន្តហោះ និងផ្ទុះឆេះ យន្តហោះ កំពុងតែ បំពេញការហ្វឹកហ្វើនរបស់ខ្លួនលើកនេះ បានបណ្តាល អោយពីឡុត ពីររូបស្លាប់បាត់បង់ជីវិត ពោល លោក Major Yasir និង លោក  Murtaza ផ្ទាល់តែម្តង ។

គួរបញ្ជាក់ថា សាកសព ពីឡុត ពីររូបខាងលើនេះ ត្រូវបាន   ក្រុមអាជ្ញាធរ  បញ្ជូនទៅកាន់មន្ទីរពេទ្យ យោធា Combined Military Hospital មានទីតាំងស្ថិតនៅក្នុងស្រុក  Multan  ។ ស្របពេលដែលមាន ការអះអាងជាជំហានដំបូង ថាអាចមកពី បញ្ហាបច្ចេកទេស ទើបធ្វើអោយ  ជួបគ្រោះថ្នាក់ ។ សេចក្តី រាយការណ៍ បញ្ជាក់ថា ពុំមានជនរងគ្រោះ ឬក៏អចលនទ្រព្យ លើដី ណាមួយ ទទួលរងគ្រោះឬក៏ខូច ខាតនោះទេ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Asia Pakistan Blast Afghanistan​ NATO Karachi