ស្បែកស្ងួត គឺជាបញ្ហាទូទៅមួយរបស់មនុស្សគ្រប់រូប តែងតែជួបប្រទះ ជាពិសេសស្រ្តី តែម្តង
តែងតែមានការព្រួយបារម្ភពីបញ្ហាស្បែក និងសុខភាពស្បែក។ ព្រោះថាស្បែកគឺជាផ្នែកមួយ
យ៉ាងសំខាន់ នៃការបង្អួតសម្រស់របស់ស្រ្តី។ បញ្ហាស្បែកស្ងួត គឺបណ្តាលមកពី កោសិកា
ស្បែកងាប់ និង បណ្តាលមកពី ការប្រើប្រាស់ផលិតគីមីផ្សេងៗ ជាច្រើន ទៀត ដែលបង្កឱ្យ
ស្បែកស្ងួត។
ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងប្រើប្រាស់វិធីធម្មជាតិងាយៗ មួយចំនួន
អាចជួយឱ្យស្បែករបស់អ្នកមានសំណើចឡើងវិញ និង ភ្លឺរលោងបានឆាប់រហ័ស។
ទឹកឃ្មុំ៖ សូមយកទឹកឃ្មុំ ដុសខាត់លើស្បែករបស់អ្នកឱ្យសព្វ ទុករយៈពេល ៥ទៅ ១០នាទី
មុនអ្នក ងូតទឹក។ ព្យាបាលស្បែកស្ងួត តាមវិធីនេះ ជារៀងរាល់ថ្ងៃ នឹងជួយឱ្យស្បែករបស់
អ្នក ទន់ មានសំណើច និង ភ្លឺរលោង។
ទឹកដោះគោជូរ៖ សូមយកទឹកដោះគោជូរ លាបនៅលើដងខ្លួនរបស់អ្នករួចម៉ាស្សាឱ្យសព្វ
ទុករយៈ១០នាទី ជាការស្រេច។ ធ្វើតាមវិធីនេះ ឱ្យបានជារៀងរាល់ថ្ងៃ ស្បែករបស់អ្នកនឹង
មានសំណើច ភ្លឺចែងចាំង បានយ៉ាងឆាប់រហ័ស។
ទឹកដោះគោ៖ សូមយកក្រណាត់ស្អាត ជ្រលក់ចូលក្នុងទឹកដោះគោត្រជាក់ រួចលាបវានៅ
លើកន្លែងដែលមានស្បែកស្ងួត ទុករយៈពេល ៥ ទៅ ៧នាទី។ បន្ទាប់មក លាងសំអាតជា
មួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies