CamNews

ព័ត៌មានអន្តរជាតិ 

អេហ្ស៊ីប និង អារ៉ាប់ប៊ីសាអ៊ូឌីដ លង់ស្នេហ៍ ដូចគ្នា បញ្ជាទិញ នាវាចម្បាំង ដ៏មានឥទ្ធិពល

ព័ត៌មានអន្តរជាតិ ៖ អេហ្ស៊ីប និង អារ៉ាប់ប៊ីសាអ៊ូឌីដ មានចំណាប់អារម្មណ៍ក្នុងការបញ្ជាទិញ នាវា ចម្បាំងផលិតពីប្រទេស បារាំង ២ គ្រឿង (នាវាចម្បាំង Mistral)នេះបើយោងតាមការគូសបញ្ជាក់ ពីសារព័ត៌មានបរទេស AFP  សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា នាវាចម្បាំងទាំងពីរគ្រឿង នេះត្រូវបានលក់ចេញទៅអោយប្រទេសរុស្ស៊ី មុនពេលបារាំង លុបចោលកិច្ចព្រមព្រៀងមួយនេះ

មន្រ្តីផ្លូវការ ប្រទេស បារាំង គូស បញ្ជាក់  អោយដឹង ក្នុង លក្ខខ័ណ្ឌ មិនបញ្ចេញឈ្មោះ ដល់សារ ព័ត៌មានប្រទេស បារាំង Le Monde អោយ  ដឹងថា ៖ ដោយឡែក ពីគ្នា អេហ្ស៊ីប និង អារ៉ាប់ប៊ីសា អ៊ូឌីដ មានចំណាប់អារម្មណ៍ ក្នុងការបញ្ជាទិញ នាវាចម្បាំង ទាំង ២ គ្រឿង ។

ប្រភពដដែលបន្ត  អោយ  ដឹងថា ស្តេច Salman ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដ មាននិន្នាការ បង្កើត កងនាវា នៅក្នុងប្រទេស អេហ្ស៊ីប   ដែលជាគម្រោងផែនការ ពង្រីកអំណាចក្នុងតំបន់ ពោល នៅ ក្នុងតំបន់សមុទ្រក្រហម Red Sea ក៏ដូចជា   សមុទ្រ   Mediterreanean ជាដើម ។ គួរបញ្ជាក់ថា របាយការណ៍ខាងលើនេះ ត្រូវបានគេមើលឃើញថា មាន   ការលើកឡើង បំភ្លឺអោយដឹងទៅបាន មួយថ្ងៃបន្ទាប់ពី ប្រធានាធិបតី ប្រទេស បារាំង Francois Hollande ទៅចួលរួមកម្មវិធីសម្ភោធជា ផ្លូវការ ព្រែកជីក Suez Canal  នៅក្នុងទីក្រុង កំពង់ផែ ទីក្រុង Ismailia ប្រទេស អេហ្ស៊ីប ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Egypt ISIS