CamNews

ម៉ូតូ 

PIaggio Liberty 125 3V កំពុងស្ថិតក្រោម​ការពេញនិយមជាខ្លាំង ក្នុងសង្គម ម៉ូតូ អូតូ

ឆ្លងកាត់តាមការឆ្នៃម៉ូតយ៉ាងផ្ចិតផ្ចង់សម្រាប់ភាពទាន់សម័យ និង ប្រណិត ក្រុហ៊ុន PIaggio សូម​​បង្ហាញ​​​លទ្ធិផលដែលសម្រេចបាន នោះគឺ PIaggio Liberty 125 3V ។

ក្នុងខណៈដែលទីផ្សារបច្ចុប្បន្ន​ កំពុងតែច្រួលច្របល់ដោយការ រីករាលដាល យ៉ាងខ្លាំង​ក្រៃលែង​ដោយ ម៉ូតូប្រភេទអត់លេខ (Auto motor ) ក្រុហ៊ុនក៏សូមលើកបង្ហាញខ្លះដែរពីស្នាដៃរបស់ខ្លួន។ សម្រាប់ការបង្ហាញនេះ ក្រុមហ៊ុនសូមលើកយក PIaggio Liberty 125 3V ប្រាប់ថាគឺជាពិតជាម៉ូ​តូ​ដែលស្ថិតក្រោមការរចនាឡើងយ៉ាងយកចិត្ដទុកដាក់បំផុត ដោយផ្ដោតសំខាន់លើ គុណភាព និង ប្រណិតភាព។ 

ស្របនឹងការបង្កើតបានថ្មី នៃភាពទាន់សម័យរបស់ PIaggio Liberty 125 3V ក្រុមហ៊ុនក៏​បាន​បំ​ពាក់នូវលក្ខណៈសម្បត្ដិពិសេសថែមទៀត គឹ ជាប្រភេទម៉ូតូ ផលិតក្នុងឆ្នាំ ២០១៤ ប្រើកម្លាំងម៉ា​ស៊ីន ១២៥ សេសេ ប្រើស៊ឺប៉ាប់ ៣ ដើម ស៊ឺម៉ាំង ១ ប្រើសមាសភាពដំណាក់កាលម៉ាស៊ីន លេខ​អូតូ អាចមានសមត្ថភាពល្បឿនប្រហែល ៩៦ គ.ម ក្នុងមួយម៉ោង។ ចំណែកលក្ខណៈខាងក្រៅ​វិញគឺ ប្រើហ្វ្រាំងប្រេង ចង្កៀងមុខប្រើកញ្ចក់ជ័រស្វិតហើយថ្លា រីឯធុងប្រេងមានចំណុះអាចផ្ទុកបាន​៦.៥ លីត ។ គុណភាព ទំនើប ហើយស្រស់សង្ហា គឺមានតែ PIaggio Liberty 125 3V។ 






 


ប្រែសម្រួលដោយ៖ អឿ អ៊ុយ

ប្រភព៖ topspeed

 


Tags: Vehicle PIaggio Liberty 125 3V