CamNews

យល់ដឹង 

ក្លឹប VDO ហាត់សមរំា​ ចង្វាក់ម៉ាឌីហ្សូន ដើម្បី​ត្រៀម​ធ្វើឲ្យកក្រើកក្នុង​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត

សៀមរាប៖ បន្ទាប់ពីក្លឹប VDO របស់គរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រឹត្យការ ខេត្តសៀមរាប ដែលទើបដណ្តើមបាន ពានរង្វាន់លេខ១ ក្នុងកម្មវីធីរំាម៉ាឌីហ្សូន ដែលរៀបចំទ្បើង ដោយអាជ្ញាធរ ខេត្តសៀមរាប នារសៀលថ្ងៃច័ន្ទ ទី៣០ ខែមីនា ឆ្នាំ២០១៥ នៅឯភូមិវប្បធម៌ កន្លងទៅថ្មីៗនេះ បាននឹងកំពុងហាត់សម រំាចង្វាក់ម៉ាឌីហ្សូន យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីត្រៀមបង្ហាញសមត្ថភាព ដ៏អស្ចារ្យមួយនេះ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងឈានមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ ។

សូមបញ្ជាក់ផងដែរថា សមាជិកក្រុមអ្នក រំាចង្វាក់ម៉ាឌីហ្សូន នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មានចំនួនរហូតទៅដល់ ២០១៥នាក់ ដែលត្រូវបានប្រមូលផ្តុំគ្នា ជាមួយក្រុមរំាដ៏ធំមួយ ហើយកម្មវីធីរំាម៉ាឌីហ្សូននេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០១៥ នាវេលាម៉ោង ៩និង០០នាទីព្រឹក នៅទីលានជល់ដំរី ខាងជើងប្រាសាទបាយ័ន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh