អាស៊ី៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខ្លាំង គឺអាចជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសមួយ ទទួលបានភាពជោគជ័យ ។ យើងដឹងហើយថា ស្ពានជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ។
តំបន់អាស៊ីជាទីកន្លែងមួយ ដែលត្រូវបានពិភពលោក ទទួលស្គាល់ថា មានស្ពានដ៏វែងជាច្រើនផងដែរ ។ ជាក់ស្ដែងខាងក្រោមនេះ ជាស្ពានទាំង១០ ដែលវែងជាងគេ បំផុតក្នុងតំបន់អាស៊ី៖
១. ស្ពាន Danyang–Kunshan Grand
មិនត្រឹមតែជាស្ពានដ៏វែងជាងគេបំផុត ក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានដ៏វែងបំផុត ក្នុងពិភពលោកផងដែរ ។ ស្ពាននេះ មានទីតាំងស្ថិតនៅលើបន្ទាត់ផ្លូវរថភ្លើង ចន្លោះទីក្រុងសៀងហៃ និងទីក្រុងណានជីង ប្រទេសចិន មានប្រវែង ចំនួន ១៦៤,៨ គីទ្បូម៉ែត្រ ។
២. ស្ពាន Tianjin Grand
ជាស្ពានផ្លូវរថភ្លើងកាត់ជ្រលងភ្នំ ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសចិន និងប្រវែង ១១៣,៧ គីទ្បូម៉ែត្រ ។ សំណង់ស្ពាននេះ ត្រូវបានចាប់ផ្តើមការសាងសង់ទ្បើងនៅឆ្នាំ២០០៦ និងបានបញ្ចប់នៅឆ្នាំ២០១០ ព្រមទាំងបើក ដំណើរការជាសាធារណៈនៅឆ្នាំ២០១១ ។
៣. ស្ពាន Weinan Weihe Grand
ស្ពាននេះ ជាផ្នែកមួយនៃផ្លូវដែកល្បឿនលឿន ដែលមានទីតាំងស្ថិតនៅទីក្រុង Zhengzhou និង Xi’an ប្រទេសចិន ។ ស្ពាន Weinan Weihe Grand មានប្រវែងចំនួន ៧៩,៧៣២ គីទ្បូម៉ែត្រ ។
៤. ស្ពាន Bang Na Expressway
ត្រូវបានគេស្គាល់ថា ជាស្ពានផ្លូវ៦ខ្សែមួយ ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសថៃ និងមានប្រវែងចំនួន ៥៥ គីទ្បូម៉ែត្រ ។
៥. ស្ពាន Beijing Grand
មានទីតាំងស្ថិតនៅប្រទេសចិន ហើយស្ពាននេះ គឺជាផ្លូវរថភ្លើងល្បឿនលឿនមួយ ទៅកាន់ទីក្រុងប៉េកាំង និងសៀង ហៃ។ ស្ពាន Beijing Grand ត្រូវបានបញ្ចប់សាងសង់នៅឆ្នាំ២០១០ និងបើកដំណើរការជាសាធារណៈ នៅឆ្នាំ២០១១ ។ ស្ពាននេះ មានប្រវែងចំនួន ៤៨,១៥៣ គីទ្បូម៉ែត្រ ។
៦. ស្ពាន Yangcun
មានទីតាំងស្ថិតនៅប្រទេសចិន ហើយស្ពាននេះ ត្រូវបានសាងសង់ទ្បើងសម្រាប់ការដឹកជញ្ជូនតាមរថភ្លើងពីទីក្រុងប៉េ កាំងទៅទីក្រុងធានជីន ។ ស្ពាន Yangcun មានប្រវែងចំនួន ៣៥,៨១២ គីទ្បូម៉ែត្រ ហើយរថភ្លើងអាចរត់នៅលើស្ពានដ៏ រឹងមាំមួយនេះ បានក្នុងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
៧. ស្ពាន Hangzhou Bay
ស្ពាននេះ មានប្រវែងចំនួន ៣៥,៦៧៣ គីទ្បូម៉ែត្រ និងមានទីតាំងស្ថិតនៅប្រទេសចិន ។ ស្ពាន Hangzhou Bay តភ្ជាប់ ការដឹកជញ្ជូនពីទីក្រុង Jiaxing និងNingbo ។
៨. ស្ពាន Runyang Yangtze River
ជាស្ពានធំដ៏ស្មុគស្មាញមួយ ឆ្លងកាត់ទន្លេ Yangtze ស្ថិតនៅក្នុងខេត្ត Jiangsu ប្រទេសចិន ។ ស្ពាននេះមានប្រវែង ចំនួន ៣៥,៦៦ គីទ្បូម៉ែត្រ ។
៩. ស្ពាន Donghai
ត្រូវបានគេចាត់ទុកថា ជាស្ពានធ្នឹមខ្សែកាបឆ្លងកាត់សមុទ្រដ៏វែងមួយក្នុងពិភពលោក ដែលមានប្រវែងចំនួន ៣២,៥ គីទ្បូម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងប្រទេសចិន ។
១០. ស្ពាន Shanghai Maglev Train
ជាស្ពានរថភ្លើងមួយ ស្ថិតនៅទីក្រុងសៀងហៃ ក្នុងប្រទេសចិន ហើយស្ពាននេះ មានប្រវែងចំនួន ២៩,៩០៨ គីទ្បូម៉ែត្រ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល