ព័ត៌មានកីឡា៖ កាលពីមួយរយៈពេលមុន Floyd បានបង្ហោះ វីដេអូខ្លីមួយដែលសម្ដែងឡើយ ក្រោមរូបភាពខកចិត្ដ និងស្ដីបន្ទោសកីឡាករ ប៉ាក់គីអៅ ដោយឥរិយាបថសកម្មភាពជាមួយនឹងការទះកំផ្លៀងលើរូបសំណាក មួយដែលចាត់ទុក ប៉ាក់គីអៅ ។
សកម្មភាពព្រមទាំង ពាក្យសម្ដីដែល Floyd សម្ដែងឡើង បានធ្វើឲ្យលោក ប៉ាក់គីអៅមានប្រតិកម្ម និង វាយបកពាក្យសម្ដីចំអកឡកឡើយគួជាទីឈឺចាប់បំផុត ត្រលប់មកវិញថា " យើងទាំងអស់គ្នាគួរតែយល់និងស្គាល់ច្បាស់ពី Floyd ហើយ ដោយតាមរយៈជីវប្រវត្ដិគ្រួសាររបស់គាត់។ គាត់កើតចេញពីត្រកូលគ្រួសារមួយ ដែលធ្លាប់ជាទណ្ឌិត ហើយរូបគាត់ក៏ជាអតីតទណ្ឌិតម្នាក់ផងដែរ ដូច្នេះ យើងមិនចាំបាច់បន្ទោស គាត់នោះទេ ពីព្រោះទង្វើដែលគាត់បានធ្វើនោះគឺគ្រាន់តែ ជាការបង្ហាញពីផ្នែកមួយនៃ តម្លៃអប់រំដែលគាត់មានតាំងពីក្មេងមកម្ល៉េះក្នុងគ្រួសារ។ បន្ថែមពីលើនេះទៅទៀត វាគ្រាន់តែជា ការដាស់តឿនបង្ហាញខ្ញុំឲ្យចាំឡើងវិញពីអ្វីដែលគាត់ធ្លាប់បានធ្វើកន្លងមក ចំពោះប្រពន្ធ របស់គាត់ ។ ហើយខ្ញុំសង្ឃឹមថា គាត់នឹងមានពេលវេលា ដើម្បីសញ្ជឹងគិតឡើងសារជាថ្មី ចំពោះជីវិតរបស់គាត់ ហើយនឹងបាបកម្មកន្លងមកដែលគាត់បានប្រព្រឹត្ដ។ " នេះយោងតាមការបង្ហាញពី ក្រុមមន្ដ្រីព័ត៌មានផ្លូវការរបស់ប៉ាក់គីអៅ ផ្ទាល់។
អាន៖ Floyd បញ្ចេញកំហឹង ទះកំផ្លៀង ស្ដីបណ្ដោសជាខ្លាំងចំពោះប៉ាក់គីអៅ តាមរយៈរូបសំណាក់
ដោយ៖ អឿ អ៊ុយ
ប្រភព៖ fightnews