ព័ត៌មានកីឡា៖ ទស្សនិកជនពីររូប ដែលរស់នៅក្នុងទីក្រុង Las Vegas បានមានអារម្មណ៍ថា ពួកគេដូចជាត្រូវបានកំពុងតែចាញ់បោកការប្រកួតនេះហើយ ហើយពួកគេយល់ថា មនុស្សដ៏ទៃរាប់រយនាក់ទៀតក៏គិតដូចគេចឹងដែរ ។
យុវជនពីររូប ឈ្មោះថា Stephane Vanel និង Kami Rahbaran ដែលបានទិញសំបុត្រចូលរួមទស្សនាការប្រកួតផ្ទាល់ បានដាក់ពាក្យបណ្ដឹង ប្ដឹងកីឡាករ ប៉ាក់គីអៅ ព្រមទាំងថ្នាក់គ្រប់គ្រងកីឡាករជាច្រើននាក់ទៀតដើម្បីទាមទារទឹកប្រាក់យ៉ាងតិច ចំនួន ៥ លានដុល្លារពីកីឡាករ ពីបទមិនផ្ដល់ព័ត៌មាន មុនពេលប្រកួតលើករណីរបួសស្មាធ្វើឲ្យបរាជ័យក្នុងការប្រកួត។
ទន្ទឹមនឹងការដាក់ពាក្យបណ្ដឹងនេះផងដែរ មេធាវីខាងប៉ាក់គីអៅ បាននិយាយដោះស្រាយថា ពាក្យបណ្ដឹងដែលបានដាក់ចោទប្រកាន់កីឡាករនេាះ ដូចជាសមទាល់តែសោះ ដោយពាក្យបណ្ដឹងនោះបានចោទប្រកាន់ថា ទាំងកីឡាករ ព្រមទាំង ក្រុមរបស់ខ្លួន បានដឹងពីដំណឹង ថាប៉ាក់គីអៅ មានរបួស ហើយមិនបានផ្ដល់ព័ត៌ប្រាប់ជាសារធារណៈឲ្យបានដឹង មុនពេលការប្រកួតចាប់ផ្ដើម រហូតសម្រេចលទ្ធផល បរាជ័យ ។
ទោះជាយ៉ាងណាក៏ដោយ ប៉ាក់គីអៅ ត្រូវប្រឈមមុខទាំងពីរភាគី ខណៈក្នុងករណីតែមួយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ losangeles