CamNews

កីឡាអន្តរជាតិ 

Manchester United គួរតែងើបឡើងវិញអោយបានឆាប់

ខ្សែការពាររបស់ក្លឹប Manchester United Jonny Evans ចង់ឃើញការងើបឡើងវិញនៃក្រុម
ក្នុងពេលឆាប់ៗនេះក្រោយពីបានប្រកួតចាញ់ជាលើកទី២របស់ខ្លួនជាមួយក្រុម Crystal
Palace។
អ្នកចាត់ការទូទៅក្លឹបលោក Sir Alex Ferguson បានធ្វើការសុំអភ័យទោសពីប្រិយមិត្តក្លឹប
ជាមួយនឹងលទ្ធផលដែលមិននឹកស្មានក្នុងការប្រកួតចាញ់ក្រុម Crystal Palace ២-១ ក្នុង
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងទឹកដីរបស់ខ្លួន។
ការខកខានកីឡាករសំខាន់ៗមួយចំនួនដូចជា Evan, Park Ji-Sung, Dimitar Berbatovនឹង
Antonio Valencia គឺជាហេតុដែលធ្វើអោយមានការលំបាកក្នុងការប្រកួតជាមួយនឹង
Crytal Palace។
Manchester United អាចនឹងងើបឡើងវិញក្រោយពីការវិលត្រលប់របស់កីឡាករសំខាន់ៗ
ដូចជា Chris Smalling នឹង Fabio ជាដើមដែលកំពុងតែមានរបួសជើង៕

ដោយ វឌ្ឍនា

Tags: manchester unitedrecoverquickly