CamNews

មិនគួរឲ្យជឿ 

ឧបករណ៍ "សម្រែកឆ្កួត" ធ្វើអោយភ្ញៀវទេសចរ ២ នាក់ធ្លាក់ស្លាប់ ពី សួន​ កំសាន្ត (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ ក្រោយពីបានដកស្រង់ របាយការណ៍ ពី  ការិយាល័យ សារព័ត៌មាន របស់ រដ្ឋាភិបាលក្នុងស្រុក ភ្នាក់ងារ សារព័ត៌មាន    Weibo  Post បន្តចុះផ្សាយអោយដឹងថា ហោចណាស់ មនុស្ស ២ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៣ នាក់ផ្សេងទៀត​ រងរបួសធ្ងន់ស្រាល ក្រោយពីមាន ហេតុការណ៍ គ្រោះថ្នាក់ដ៏រន្ធត់ កើតមានឡើង  ទៅ លើ ឧបករណ៍កំសាន្ត នា  សួន កំសាន្ត ក្នុងក្រុង Pingyang ខេត្ត Zhejiang ប្រទេសចិន ។


សេចក្តីរាយការណ៍អោយដឹងថា ជនរងគ្រោះទាំង ៥ នាក់នោះ គឺ  មានវត្តមានមកពីក្រុង Wenzhou ក្នុងនោះ ៣ នាក់ បានធ្លាក់ចេញពីឧបករណ៍កំសាន្ត ដែលគេអោយឈ្មោះថា "Crazy Scream" មាន វត្តមាននៅក្នុង សួនកំសាន្ត the Longshan Amusement Park កាលពីថ្ងៃទី ១ ឧសភា ២០១៥ វេលា ម៉ោង ១២ និង ០៥ នាទី រសៀល ។


ភ្ញៀវទេសចរ ២​ នាក់ ម្នាក់មាននាមត្រកូលថា Chen និងម្នាក់ទៀត  មាន នាមត្រកូលថា Zhou នោះ ត្រូវបានមន្រ្តីពាក់ព័ន្ធ អះអាងថាបានស្លាប់បាត់  បង់ជីវិត នៅឯបន្ទប់  សង្គ្រោះ បន្ទាន់ នាមន្ទីរពេទ្យ Pingyang No. 1 People’s hospital ខណៈជន    រង គ្រោះ ៣ នាក់ទៀត មាននាមត្រកូលថា Li និង Chen នោះ ទទួលរងរបួសធ្ងន់ ដោយតម្រូវអោយមានការសម្រាកនិង ព្យាបាល ដោយឡែក ជនរង គ្រោះ មាននាមត្រកូល ថា Xu បានទទួលរងរបួសស្រាល ដោយ   គេបានចាក់ចេញពីមន្ទីរពេទ្យនៅ ថ្ងៃកើតហេតុតែម្តង ព្រោះពុំចាំបាច់ត្រូវសម្រាករង់ចាំការព្យាបាលនោះទេ ។

យោងតាមសារព័ត៌មានក្នុងស្រុកអោយដឹងថា ជនរងគ្រោះ ៣ នាក់   បាន   ធ្លាក់ចុះ ពីឧបករណ៍ជិះ លេងកំសាន្ត ខណៈពួកគេមានវត្តមាន នៅលើឧបករណ៍កណ្តាលអាកាស ដោយឡែក ជនរងគ្រោះ ២ នាក់ផ្សេងទៀត បានទទួលរងរបួស ក្រោយ មានវត្ថុរឹងធ្លាក់ចំពីលើ ។ សាក្សី រស់បានឃើញហេតុ ការណ៍ផ្ទាលភ្នែកអោយដឹងថា ឧបករណ៍កំសាន្តមួយនេះ បាន   ចាប់ ផ្តើមដំណើរ ការ នាវិនាទីភ្ញៀវ ទេសចរកំពុងតែជិះ តែមិនទាន់ត្រៀមខ្លួនរួចជាស្រេច ជាហេតុធ្វើអោយ មនុស្ស ៣ នាក់ធ្លាក់ចេញពី ឧបករណ៍កំសាន្តមួយនេះ ក្នុងរយៈកំពស់ខ្ពស់ ៣ ម៉ែត្រ ។  ភ្លាមៗ មានកិច្ចអន្តរាគមន៍ ដោយបញ្ជា អោយសួនកំសាន្តខាងលើ បិទទ្វារមួយរយៈ ខណៈ អ្នកគ្រប់គ្រងសួនកំសាន្ត ត្រូវបានឃាត់ខ្លួនរក្សា ទុកនៅមន្ទីរឃុំឃាំង ប៉ូលីស ។ ព័ត៌មានលម្អិត មន្រ្តីប៉ូលីស កំពុងតែ ធ្វើការ    តាម  ដាន និង ស៊ើប អង្កេត ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ សៀងហៃលីស


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong