CamNews

រថយន្ត 

ថ្មីៗទើបតែចេញ Acura ILX 2016 ត្រៀម​ខ្លួន​ចូល​វាយ​លុក​​ទីផ្សារ នៅខែ វិច្ឆិកា ខាង​មុខ​នេះ​ហើយ

យានយន្ដ៖ គ្របដណ្ដប់លើសង្គមមជ្ឍដ្ឋានរថយន្ដទំនើប ក្រុមហ៊ុនផលិតរថយន្ដ  Acura របស់​ប្រទេស​ជប៉ុន សូមធ្វើការបង្ហាញ​នៅទម្រង់ស៊េរីថ្មីសម្រាប់ឆ្នាំ ២០១៦  នោះគឺ  Acura ILX 2016។​ 

ស្របនិងការវិវត្ដន៍នៃឆ្នាំនីមួយៗ ម៉ូដែល Acura ILX ធ្លាប់បានបំពេញក្ដីស្រមៃរបស់អតិថិជន កាលពីឆ្នាំ ២០១៣ នៅអាមេរិក​។ ជាការលើកកម្ពស់គុណភាពនិង បង្កើនបរិមាណការគាំទ្រ ក្រុមហ៊ុនក៏បន្ថែម ប្រភេទថ្មីមួយទៀតគឺ ទម្រង់ម៉ាស៊ីនកូនកាត់ គឺ ហាយប្រ៊ីត។​ ប៉ុន្ដែដល់ឆ្នាំ ២០១៥ ក្រុមហ៊ុនបានផ្លាស់ប្ដូរ មកជាប្រ​ភេទម៉ាស៊ីន ប្រើសាំងធម្មតា ដោយប្រើសម៉ាសភាព ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ១៥០ សេះ ត្រូវនិង ២.០ liter និង ២០០ សេះ ត្រូវនឹង ២.៤ liter។ 


សម្រាប់ស៊េរីឆ្នាំ ២០១៦ វិញ Acura ILX​​ត្រូវបានកែប្រែទម្រង់រួបរាងស្ទើតែទាំងស្រុង ដែលអាច​និយាយ​បានថា ពិតជាប្លែកនិង ទាក់ទាញ។  ចំណែកការប្រើសមាសភាពកម្លាំងម៉ាស៊ីនវិញ​គឺ​ប្រហែល ២៥០ សេះ ​ដែល​អាចប្រើប្រាស់ល្បឿនកំពូលប្រហែល ២១៧ គ.មក្នុងមួយម៉ោង។​ រីឯតម្លៃបើយោងតាមការ​បក​ស្រាយ គេហទំព័របានឲ្យដឹងថា គឺ ២៧០០០ ដុល្លារ ដែលនិងដំណើការដាក់តាំងពិពណ៌ក្នុងខែ វិច្ឆិកា ខាងមុខនេះហើយនៅ Los Angeles ។​


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 


Tags: Vehicle 2016 Acura ILX