ជប៉ុន៖ បើតាមការអោយដឹងពីគេហទំព័រ rocketnews ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា ក្លីបរាត្រីកំសាន្ដ ដែលមានលក្ខណៈអាក្រាតកាយ របស់ក្រុមយុវវ័យ របស់ជប៉ុន ពេល
នេះហាក់បីដូចជា មានការថយចុះច្រើន។
គួររំលឹកផងដែរថា បន្ទាប់ពីបញ្ចប់សង្រាមលោកលើកទីII ការកំសាន្ដក្នុងក្លឹបរាត្រី នៃប្រទេស
មួយនេះ ហាក់បីដូចជាទទួលយកច្រើនពីប្រទេសអាមេរិក ឬក៏ត្រូវបានគេដាក់ឈ្មោះថា ជប៉ុន
អាមេរិក ក្លឹបអាក្រាតកាយ (Japan, American-style striptease clubs)។ ការទទួលឥទ្ធិល
នៃភាពសប្បាយពីសហរដ្ឋអាមេរិកនេះ គេឃើញថា វាមានរយៈពេលវែងគួរសម ពោលគឺរហូត
មកដល់ពាក់កណ្ដាលសតវត្សរិ៍ នៃការរីកចម្រើនសេដ្ឋកិច្ចខំា្លង ក្នុងប្រទេសនេះ ដែលអ្នកខ្លះ
គេអាចសន្និដ្ឋានថា វាមានប្រហែលជា ២០០ ក្លឹបឯណ្ណោះ នៅក្នុងទីក្រុងធំៗចំនួន ពីរ ឬបី។
បន្ទាប់ពីការយល់ដឹង ដោយខ្លួនយុវវ័យផ្ទាល់ និងមានការចូលរូមចំណែក នៃពួកក្រុមឃ្លាំមើល
ភាពស៊ិចរបស់យុវវ័យ ពីក្រសួងអប់រំមក គេឃើញថា ការកំសាន្ដ និងស៊ិចស៊ីខំា្លងពីសំណាក់
ក្រុមយុវវ័យហាក់បីដូចជា ត្រូវបានថយចុះជាបន្ដបន្ទាប់៕
ដោយ៖ វត្ដី
ប្រភព៖ rocketnews