CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុន ជោគជ័យ ក្នុងការបាញ់បង្ហោះ ផ្កាយរណប ឈ្លបយកការណ៍ ទៅលំហអាកាស (Video Inside)

ព័ត៌មានអន្តរជាតិ ៖ ១ កុម្ភៈ ត្រូវនឹងថ្ងៃអាទិត្យ ម្សិលមិញនេះ ជប៉ុនទទួលបានជោគ ជ័យ ក្នុងការបាញ់ បង្ហោះផ្កាយរណប ឈ្លបយកការណ៍ បន្ទាប់ពី លុប   ចោល កម្មវិធីបាញ់ បង្ហោះ កាលពីពេលកន្លងទៅ ដោយសារតែលក្ខខ័ណ្ឌ អាកាសធាតុ មិនអំណោយផល នេះបើយោងតាម ការគូសបញ្ជាក់អោយដឹងពី ភ្នាក់ងារអវកាស ប្រទេស ជប៉ុន ។

គួររំឮកថា រដ្ឋាភិបាលទីក្រុង តូក្យូ បានចាប់ផ្តើមបាញ់បង្ហោះ ផ្កាយរណបឈ្លបយកការណ៍  ចាប់តាំងពី ដើមទសវត្សឆ្នាំ ២០០០ មកម្ល៉េះ បន្ទាប់ពី ប្រទេសជិតខាង ជប៉ុន ប្រទេស កូរ៉េ   ខាងត្បូង  បានមានវត្ត មាននៃសកម្មភាព មិនប្រក្រតី មួយចំនួន ដូចជា បាញ់ម៉ីស៊ីល រយៈចម្ងាយវែង និងខ្លី ឆ្លងកាត់ទឹកដី ប្រ ទេសជប៉ុន ក៏ដូចជា បាញ់ចូលទៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ភាគខាងលិច កាល    ពី ឆ្នាំ ១៩៩៨ ជា ដើម ។

គូរបញ្ជាក់ថា ភ្នាក់ងារស្រាវជ្រាវ អវកាសប្រទេសជប៉ុន The Japan Aerospace   Exploration Agency (JAXA) និង ឧស្សហកម្មធន់ធ្ងន់ Mitsubishi ឬ Mitsubishi Heavy Industries បាន   សម្រេចចិត្ត ពន្យា ពេល ក្នុងការ បាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ H-2A ពីស្ថានីយ៍ អវកាស  Tanegashima ភាគ ខាងត្បូង ឆៀងខាងលិច ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅដោយសារតែលក្ខខ័ណ្ឌអាកាស ធាតុមិនអំណោយផល តួយ៉ាង មានផ្គររន្ទះ ពេលហៀបនឹងបាញ់បង្ហោះផ្ទាល់តែម្តង ។

គួរបញ្ជាក់ថា ផ្កាយរណបស៊ើបការណ៍ របស់ប្រទេសជប៉ុន ៤  កំពុងតែមានវត្តមាន នៅលើគន្លងគោចរ ក្នុងនោះ ផ្កាយ រណប អុបទិក ២ និង ផ្កាយរណប រ៉ាដា ២ ផ្សេងទៀត ។ ជាការគូសបញ្ជាក់អោយដឹងពី មន្រ្តីរដ្ឋាភិបាល ប្រទេស ជប៉ុន ការបាញ់បង្ហោះផ្កាយរណប  ចុង ក្រោយនេះ វាមានសមត្ថភាពខ្ពស់ក្នុង ការជួយទំនុកបម្រុង ផ្កាយរណប រ៉ាដា ២ គ្រឿង ដែលបច្ចុប្បន្នភាព កំពុងមានវត្តមាន នៅលើគន្លងគោ ចរ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS