CamNews

យល់ដឹង 

ប្រទេសទាំង១០ មានបច្ចេកវិទ្យា ទំនើបបំផុត នៅលើពិភពលោក

ពិភពលោក៖ យោងតាមគេហទំព័រ របស់ Ravi Kanthl-Tech Blogger បានឲ្យដឹងថា ប្រទេសអភិវឌ្ឍន៍ ជាច្រើន បានចំណាយទឹកប្រាក់ រាប់ពាន់ លានដុល្លារ ជារៀងរាល់ឆ្នាំទៅ លើការស្រាវជ្រាវ និងការអភិវឌ្ឍ នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ការរស់នៅ របស់មនុស្ស នាពេលបច្ចុប្បន្ន និងអនាគត ។ ការស្រាវជ្រាវវិទ្យាសាស្រ្ត បានក្លាយជាផ្នែកមួយ ដ៏សំខាន់ នៃស្ថេរភាព សេដ្ឋកិច្ច របស់ប្រទេសមូយ ។ ខាងក្រោមនេះ គឺជាបញ្ជីរាយឈ្មោះ ប្រទេសទាំង១០ នៅលើពិភពលោក ដែលមានបច្ចេកវិទ្យា ទំនើបបំផុត ៖

១. ប្រទេស ហ្វាំងទ្បង់
ហ្វាំងទ្បង់ គឺជាប្រទេស ដែលមានប្រព័ន្ធបច្ចេកវិទ្យា ដ៏ទំនើបនៅលើពិភពលោក ។ ត្រូវបានគេស្គាល់ថា មានគម្រោង បច្ចេកវិទ្យាដ៏ល្អបំផុត ទៅលើផ្នែក ថែទាំសុខភាព សេដ្ឋកិច្ច អប់រំ បរិស្ថាន និងនយោបាយ ដែលជាគុណប្រយោជន៍ នៃជីវិតរបស់មនុស្ស ។

២. សហរដ្ឋ អាមេរិក
សហរដ្ឋអាមេរិក គឺជាមេដឹកនាំ នៅក្នុងការស្រាវជ្រាវ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាច្នៃប្រឌិត ចាប់តាំងពីចុង សតវត្សទី១៩ មកម្ល៉េះ ។ ក្នុងនោះ លោក Alexander Graham Bell បានឈ្នះពានរង្វាន់ប៉ាតង់ ជាលើកដំបូង របស់សហរដ្ឋអាមេរិក សម្រាប់ការបង្កើតទូរស័ព្ទ នៅក្នុងឆ្នាំ ១៨៧៦ ។ អាមេរិកទទួលបាន ឥណទាន សម្រាប់ការបង្កើត របស់ថ្មីៗ ដ៏សំខាន់ ដូចជា អំពូលពន្លឺ ម៉ាស៊ីនថតខ្សែភាពយន្ដ ម៉ូតូ AC និងវិទ្យុជាដើម ។

៣. ប្រទេសជប៉ុន
ជប៉ុនត្រូវ បានគេស្គាល់ថា មានសមត្ថភាព ក្នុងការបង្កើតគ្រឿង អេឡិចត្រូនិច សម្រាប់តំរូវការ របស់អតិថិជន ដូចជា មនុស្សយន្ដ និងឧស្សាហកម្មរថយន្ត។ ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលឈាន មុខគេ នៅក្នុងវិស័យស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកវិទ្យាគ្រឿងម៉ាស៊ីន និងការស្រាវជ្រាវវេជ្ជសាស្រ្ត ។

៤. ប្រទេសស៊ុយអ៊ែត
ស៊ុយអ៊ែត គឺជាប្រទេស ដែលមានបច្ចេកវិទ្យាដ៏ទំនើប ទាំងផ្នែក លក្ខខណ្ឌ នៃការវិនិយោគ លើការ ស្រាវជ្រាវ និងនៅក្នុង ស្នាដៃវិទ្យាសាស្រ្តបោះពុម្ពផ្សាយ សម្រាប់ជាផលប្រយោជន៍ នៃមនុស្ស បើធៀប ទៅនឹងបណ្ដាប្រទេស នៅអឺរ៉ុប ។

៥. សាធារណរដ្ឋកូរ៉េ
ប្រទេសកូរ៉េមានបច្ចេកវិទ្យា ដ៏ទំនើបខាងផ្នែក វិស័យអេឡិចត្រូនិច ដូចជា រថយន្ត នាវា គ្រឿងម៉ាស៊ីន គីមី ឥន្ទនៈ និងមនុស្សយន្ត ។

៦. ប្រទេសហូល្លង់
ហូល្លង់ មានឧស្សាហកម្មឡិចត្រូនិច ដ៏ល្អប្រណិតដូចជា កុំព្យូទ័រ ប្រព័ន្ធទូរគមនាគមន៍ ឧបករណ៍ សម្រាប់ត្រួតពិនិត្យ គ្រឿងអេឡិច ត្រូនិច ឧបករណ៍ ប្ដូរអគ្គីសនី វេជ្ជសាស្រ្ត និងវិទ្យាសាស្ដ្រ ។

៧. ចក្រភពអង់គ្លេស
ជាប្រទេស ដែលមានបច្ចេកវិទ្យា ផ្នែកឧស្សាហកម្ម ជាលើកដំបូងគេ របស់ពិភពលោក ដែលបាន រកឃើញនូវ ឧស្ម័នអ៊ីដ្រូសែន ព្រមទាំង បានបង្កើតម៉ាស៊ីន ក្បាលម៉ាស៊ីន ម៉ាស៊ីនយន្តហោះ និងទូរទស្សន៍ ដែលដើរដោយ ម៉ូទ័រអគ្គីសនី និងទូរលេខអគ្គិសនី ពាណិជ្ជកម្ម ។

៨. ប្រទេស សិង្ហបុរី
ប្រទេសសិង្ហបុរី ត្រូវបានជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមប្រទេសទាំង១០ ដែលមានបច្ចេកវិទ្យាដ៏ទំនើប សម្រាប់ការប្រកួតប្រជែង និងការច្នៃប្រឌិត របស់ថ្មីៗ ។ ប្រទេសនេះ មានមូលនិធិ ចំនួន ១.៣៥ពាន់លាន ដុល្លារ សម្រាប់ឧស្សាហកម្ម ច្នៃប្រឌិតថ្មីៗ ជាមូលដ្ឋាន នៃចំណេះដឹង ដើម្បីជួយជំរុញ ឲ្យសេដ្ឋកិច្ចរីកចំរើន ។ មូលនិធិនេះ នឹងត្រូវបានប្រើសម្រាប់ គម្រោងសាធារណៈ និងឯកជន នៅក្នុងវិស័យស្រាវជ្រាវ និងការអភិវឌ្ឍ ។

៩. ប្រទេស កាណាដា
ប្រទេសកាណាដា មានវិស័យបច្ចេកវិទ្យាមួយ ដែលបានអភិវឌ្ឍយ៉ាងខ្លាំង ។ ក្រុមប្រឹក្សាវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការច្នៃប្រឌិតត្រូវបាន បង្កើតឡើងនៅខែឧសភា ឆ្នាំ២០០៧ ។ ប្រទេសកាណាដា បានវិនិយោគ យ៉ាងខ្លាំង ទៅលើផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីបង្កើតការងារបន្ថែមទៀត និងកសាងសេដ្ឋកិច្ច ឲ្យរឹងមាំ ។

១០. ប្រទេស អូស្ត្រាលី
ប្រទេសអូស្ត្រាលី គឺជាប្រទេស ដែលមានសេដ្ឋកិច្ចធំ បំផុតលំដាប់ទី ១៣របស់ពិភពលោក ហើយការផ្តោត សំខាន់ នៃការស្រាវជ្រាវ និងការអភិវឌ្ឍ របស់ប្រទេសនេះ គឺទៅលើបច្ចេកវិទ្យាព័ត៌មាន ខាងផ្នែក ទំនាក់ទំនង និងឧស្សាហកម្ម ៕


ផ្តល់សិទ្ធដោយ​ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news Germany