ភីលីពីន៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ
នេះថា ត្រីឆ្លាម បាឡែន ដែលមានទម្ងន់ធ្ងន់បំផុត ត្រូវបានគេរកឃើញ នៅក្នុងតំបន់កោះមួយ
នៃប្រទេសភីលីពីន។
ប្រភពខាងលើបានអោយដឹងថា ត្រីឆ្លាម បាឡែន ដែលគេរកឃើញនេះ គឺមានទំងន់ ១០តោន
ឯណ្ណោះ ដែលត្រីនោះទៀតសោត ត្រូវបានគេប្រទះឃើញនៅតំបន់កោះ Cebu ប៉ែកខាងត្បូង
នៃប្រទេសភីលីពីន។
ទោះបីជាយ៉ាងណា ក៏ដោយ ក្រុមអ្នកទេសចរណ៍ បាននិយាយថា ត្រីដែលមានទម្ងន់ធ្ងន់នេះ
ជាប្រភេទត្រី ដែលមានចរិកស្លូត វាអាចស៊ីកូនបង្គារ និងក្ដាមជាអាហារបាន។ អ្វីដែលពិសេស
នោះ គឺក្រុមភ្ងៀវទេសចរណ៍ អាចហែលលេងក្នុងទឹក ជាមួយត្រីនោះផងដែរ។ នេះជាវីដេអូក្លីប
សូមចុចដើម្បីមើល៕
ដោយ៖ វុធី
ប្រភព៖ dailymail