បរទេស៖ ដើម្បីអាចដឹងថា មនុស្សម្នាក់ខ្ពស់ ឬទាបបាន គឺត្រូវមើលទៅលើ កម្ពស់របស់ពួកគេ ។ អ្នកប្រហែលជា ចង់ដឹងហើយថា ក្នុងចំណោម អ្នកដឹងនាំទាំងអស់ របស់ពិភពលោក តើមួយណាមាន កម្ពស់ខ្ពស់ជាងគេនោះ? ខាងក្រោមនេះ ជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីទាំង១០ ដ៏មានកម្ពស់ខ្ពស់ជាងគេ ក្នុងពិភពលោក៖
១. លោក FilipVujanovic
ជាប្រធានាធិបតីនៃប្រទេស Montenegro ដែលត្រូវបានគេចាត់ទុកថា ស្ថិតនៅលេខរៀងទី១ ក្នុងចំណោមប្រធានាធិបតី ដ៏មានកម្ពស់ខ្ពស់ជាងគេ នៅក្នុងពិភពលោក ជាមួយនឹងកម្ពស់ ២ ម៉ែត្រ។
២. លោក Nicolas Maduro
ជាប្រធានាធិបតីនៃប្រទេស Venezuela និងក៏ជារដ្ឋមន្រ្តី ក្រសួងការបរទេស មួយរូប ដែលមានកម្ពស់ ១.៩០ ម៉ែត្រ។ លោកមិនត្រឹមតែមាន កម្ពស់ខ្ពស់នោះទេ ថែមទាំងមានស្មា ធំទូលាយទៀតផង។
៣. លោក Bashar al-Assad
ជាប្រធានាធិបតីនៃប្រទេសស៊ីរី ដែលមានកម្ពស់ ១.៨៩ ម៉ែត្រ ហើយលោក មានភ្នែកពណ៌ខៀវ និងនិយាយភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។ នាង Asma Assad ជាប្រពន្ធរបស់លោក Bashar al-Assad ត្រូវបានគេចាត់ទុកថា ជាស្ត្រីដំបូងគេ ដែលមានរូបសម្រស់ ស្រស់ស្អាតបំផុត ក្នុងពិភពលោក។
៤. លោក Stephen Harper
ជានាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា ដែលមានកម្ពស់ ១.៨៨ ម៉ែត្រ ហើយលោកមកពី គណបក្សអភិរក្សនិយម។ បច្ចុប្បន្ននេះ លោកមានកូនពីរនាក់ ជាមួយនឹងប្រពន្ធ របស់លោក គឺនាង Laureen Teskey។
៥. លោក Paul Kagame
ជាប្រធានាធិបតីទី៦ របស់ប្រទេស Rwanda ដែលមានកម្ពស់ ១.៨៨ ម៉ែត្រ ហើយចំណែកកូនស្រីរបស់លោកវិញ មានកម្ពស់រហូតដល់ ២ ម៉ែត្រឯណោះ។
៤. លោក Toomas Hendrik Ilves
ជាប្រធានាធិបតីនៃប្រទេសអេស្តូនី ដែលមានកម្ពស់ ១.៨៨ ម៉ែត្រ ហើយត្រូវបានគេស្គាល់ថា ជាអ្នកការទូត និងជាអ្នកកាសែត ព្រមទាំងជាមេដឹកនាំ នៃគណបក្សសង្គម ប្រជាធិបតេយ្យក្នុងឆ្នាំ ១៩៩០។
៧. លោកបារ៉ាក់អូបាម៉ា
ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលមានកម្ពស់ ១.៨៥ ម៉ែត្រ។ លោកបារ៉ាក់អូបាម៉ា បានបញ្ចប់ការសិក្សា នៅសាលាច្បាប់ Harvard និងបានបង្រៀនច្បាប់រដ្ឋធម្មនុញ្ញ នៅឯសាលាច្បាប់ នៃសាកលវិទ្យាល័យ ឈីកាហ្គោចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០០៤។
៨. លោក David Cameron
ជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាមេដឹកនាំនៃ គណបក្សអភិរក្សនិយម ដែលមានកម្ពស់ ១.៨៥ ម៉ែត្រ។
៩. លោក Blaise Compaoré
ជាប្រធានាធិបតីនៃប្រទេស Burkina Faso និងជាស្ថាបនិកនៃ គណបក្សនយោបាយ ដែលមានកម្ពស់ ១.៨៣ ម៉ែត្រ។
១០. លោក Recep Tayyip Erdogan
ជាប្រធានាធិបតី នៃប្រទេសតួកគី និងជាអភិបាល ទីក្រុងអ៊ីស្តង់ប៊ុល ដែលមានកម្ពស់ ១.៨៣ ម៉ែត្រ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល