CamNews

រថយន្ត 

ពិសេសមែនរថយន្ដទំនើប Audi R8 2015 ប្រើកម្លាំង ១០ ម៉ាស៊ីន មានតម្លៃ ២០០០០០ ដុលា្លរ

យានយន្ដ៖ ស្របនិងការវាយលុកទីផ្សាររថយន្ដទំនើបយ៉ាងសន្ធោសន្ធៅក្នុងឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន Audi ចង់បង្ហាញថា ក្នុងឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុនអនុញ្ញាតឲ្យចរាចរណ៍មួយគ្រឿងទៀតហើយ នោះគឺ Audi R8 2015 ។ 

ចាប់តាំងពីប្រជាប្រិយភាពកើនផ្ដាច់មុខក្នុងឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនមិនទាន់បានផលិត​រថយន្ដប្រភេទមួយបាំងកន្លះដែលមានសមាសភាពខ្លាំងនៅឡើយទេ ប៉ុន្ដែស្ថិតក្នុងដំណាក់កាលនេះ Audi R8 ២០១៥ នេះនិងធ្វើការបើកទំព័រមុនដំបូងបង្អស់ សម្រាប់អតិថិជនសកលលោក ។​

ស៊េរីថ្មីដែលក្រុមហ៊ុនត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងទីផ្សារ ២០១៥ នេះ ឮគេហទំព័រនិយាយថា មាន ២ ប្រភេទផង ដែលប្រភេទនីមួយៗប្រើសមាសភាពកម្លាំងម៉ាស៊ីន ខុសគ្នា ប៉ុន្ដែទម្រង់នៃការឆ្នៃម៉ូដមិនបានខុស​គ្នាឡើយ ពិព្រោះស៊េរីឆ្នាំចេញក្នុងពេលតែមួយ។ 

Audi R8 2015 ស៊េរីថ្មីនេះ ក្រុមហ៊ុនសូមលើកឡើងថា មាន​ ២ ប្រភេទដែលត្រូវរត់ចូលក្នុងទីផ្សារ ដែលទី មួយ Audi R8 2015 ប្រើសមាសភាព ៨ ម៉ាស៊ីន (V8) ខ្នាតរង្វាស់ 4.2 liter  និង មួយប្រភេទទៀត ប្រើសមាសភាព​១០ ម៉ាស៊ីន (V10) ខ្នាតរង្វាស់ 5.2 liter ប៉ុន្ដែប្រអប់លេខបញ្ជាម៉ាស៊ីន ប្រើលេខអូតូទាំងអស់។ 

ចំណែកតម្លៃវិញ យោងតាមការបង្ហាញរបស់ក្រុមហ៊ុន បានបង្ហាញតែមួយប្រភេទទេគឺ ២០០០០០ ដុលា្លរ សម្រាប់ មួយគ្រឿង (V10)




ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed



 

 


Tags: Vehicle Audi R8 2015