សម្រាប់ភ្ញៀវដែលជាអ្នកនៅលីវ នោះ ហាងកាហ្វេ ដែលមានឈ្មោះថា Moomin House នៅក្រុង
តូក្យូ គឺពិតជាកន្លែងដ៏អស្ចារ្យ ដើម្បីសប្បាយរីករាយ និងលំហែអារម្មណ៍។
ប្រភពព័ត៌មាន ឱ្យដឹងថា ហាងកាហ្វេនេះ ត្រូវបានបង្កើតឡើងទៅតាមគំនិតនៃគំនូរប្រលោម
លោក ស្ដីអំពីតួអង្គ Moomin របស់អ្នកនិពន្ធ និងជាវិចិត្រករ ហ្វាំងឡង់ ឈ្មោះ Tove Jansson ។
Moomin គឺជាតួអង្គភាពយន្ដជីវចលន៍ដ៏ល្បីឈ្មោះរបស់ ហ្វាំងឡង់ និងត្រូវបានប្រជាជនជាច្រើន
ក្នុងពិភពលោក ស្គាល់ច្បាស់។
បើទោះជាដើរតែម្នាក់ឯង ប៉ុន្ដែ ភ្ញៀវទាំងឡាយនឹងលែងមានភាពឯកា នៅពេលចូលដល់ហាង
Moomin House ដ៏ទាក់ទាញនេះ ព្រោះថា ហាងនេះ មានក្រុម “បុគ្គលិកដ៏ស្រស់ស្អាត” ដើម្បី
បម្រើ និងធ្វើជាមិត្តរួមតុ។
ក្នុងរូប ៖ Mumi រួមនឹងមិត្តស្រី Snork Maiden កាន់ដៃគ្នា។ ជាមួយនឹងរូបភាពនេះ ហាងកាហ្វេ
Moomin House ប្រាថ្នាឱ្យភ្ញៀវដែលនៅលីវ ឆាប់រកបានគូជីវិត។
ហាងកាហ្វេនេះ ក៏ត្រូវបានអ្នកខ្លះ ដាក់ឈ្មោះឱ្យថា “ហាងកាហ្វេបំបាត់ភាពឯកា”។ តាមពិត
ហាងកាហ្វេ Moomin House ត្រូវបានបើកទទួលភ្ញៀវ តាំងពីប៉ុន្មានឆ្នាំមុន ហើយក៏ធ្លាប់ត្រូវបាន
ទំព័រ CNN ចេញផ្សាយ កាលពីឆ្នាំ ២០១២ ម្ដងរួចមកហើយ។ ប៉ុន្ដែ ប៉ុន្មានសប្ដាហ៍ចុងក្រោយ
នេះ ទើប Moomin House បានបង្កការភ្ញាក់ផ្អើល នៅលើបណ្ដាញសង្គមអន្ដរជាតិ។
ពេលមកដល់ហាង Moomin House ភ្ញៀវទាំងឡាយ អាចស្នើ “បុគ្គលិក Mumi” ម្នាក់ ឬច្រើននាក់
មកអង្គុយកំដរ និងញ៉ាំភេសជ្ជៈជាមួយគ្នា។ ក្រៅពីកាហ្វេ ភ្ញៀវក៏មានឱកាសទទួលទាននំល្បីៗ
ដែលមានប្រភពមកពីហ្វាំងឡង់ ងងដែរ។
២០១៤ គឺជាឆ្នាំទី ១០០ នៃថ្ងៃកំណើតរបស់អ្នកនិពន្ធល្បីឈ្មោះម្នាក់ គឺអ្នកស្រី Tove Jansson ។
នៅប្រទេសហ្វាំងឡង់ សួនច្បារមួយ ដែលមានឈ្មោះថា “ពិភព Moomin” ត្រូវបានគេបង្កើត
ឡើង។ តាមគម្រោង ក្នុងឆ្នាំ ២០១៥ ជប៉ុន ក៏នឹងបង្កើតសួនច្បារមួយរបស់ខ្លួន សម្រាប់ដាក់តាំង
បណ្ដាតុក្កតា Moomin ផងដែរ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN