ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស ប្រទេសចិន បានធ្វើការឃាត់ខ្លួន អ្នក ដំណើរតាមអាកាស ២៥ នាក់ដែល ពោរពេញទៅដោយកំហឹងនោះ ក្រោយពីពួកគេបានសម្រេច បើកទ្វារអាសន្ន យន្តហោះ ដល់ទៅ ៣ កន្លែង វិនាទីមុនបន្តិច មុនពេលយន្តហោះ ធ្វើការហោះឡើង ក្រោយពីជើងហោះ ហើររ បស់ពួកគេ ត្រូវបានពន្យា ពេលរយៈពេលយូរ ដោយសារតែព្រិល នាំអោយមានកំហឹងក្រេវក្រោធកើតមានឡើងតែម្តង ។
គួរបញ្ជាក់ថា ក្រុមអ្នកដំណើរ ជាច្រើននាក់ ត្រូវបានបង្ខំអោយធ្វើការរង់ចាំ ដោយអោយអង្គុយចាំនៅលើកៅ អីអង្គុយរបស់ខ្លួន លើយន្តហោះ រយៈពេលជាង ១ ម៉ោង កាលពីយប់ថ្ងៃសុក្រកន្លងទៅ ឈានចូលថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ។ សេចក្តីរាយការណ៍ បញ្ជាក់ថា យន្តហោះមួយនេះរបស់ក្រុមហ៊ុន China Eastern គ្រោង នឹងធ្វើការហោះឡើងឆ្ពោះទៅកាន់ទីក្រុង ប៉េកាំង ដោយធ្វើដំណើរ ចាកចេញពី ក្រុង Kunming ជាលទ្ធផល យន្តហោះត្រូវបានពន្យាពេល ដោយសារតែលក្ខខ័ណ្ឌអាកាសធាតុអាក្រក់ ព្រិលធ្លាក់ខ្លាំង ។
បន្ទាប់ពីមានការស្នើសុំ ចុះចេញពីយន្តហោះ ក្នុងហេតុផល សុខាមាលភាពរបស់ពួកគេ វិនាទីនោះក្រុមអ្នក ដំណើរច្រើននាក់បាននាំគ្នា បើកទ្វារអាសន្ន យន្តហោះ ដល់ទៅ ៣ កន្លែង ផ្សេងពីគ្នា គោល បំណងធ្វើការ បញ្ឈប់យន្តហោះ ដើម្បីកុំអោយហោះឡើង និង បង្ខំអោយយន្តហោះ ត្រលប់ទៅ ស្ថានីយចំណតវិញ ។
ជាលទ្ធផល អ្នកដំណើរ ២ នាក់ មាននាមត្រកូលថា Zhou និង Li ត្រូវបាន ចាប់ ឃាត់ខ្លួន និង ឃុំខ្លួនរយៈ ពេល ១៥ ថ្ងៃ ពីបទរំលោភលើច្បាប់សណ្តាប់ធ្នាប់ សាធារណៈ ក្នុងនោះ ក្រុម អ្នកដំណើរផ្សេងទៀត ត្រូវ បានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ និងបានឃុំខ្លួន ដើម្បីធ្វើការសាកសួរ ចម្លើយ តែក្រោយមកទៀត បានដោះ លែងអោយមានសេរីភាពឡើងវិញ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia