CamNews

មិនគួរឲ្យជឿ 

ហ៊ានម៉ែស! ចាប់ត្រីឆ្លាមបោះមកលើ ខណៈកំពុងចុះងូតទឹក

 
អូស្រ្ដាលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល បានចុះផ្សាយកាលពីពេលថ្មីៗនេះថា
មានបុរសម្នាក់វ័យចំណាស់ម្នាក់ បានចាប់កន្ទុយត្រីឆ្លាមបោះមកលើដី ខណៈដែលគាត់កំ
ពុងងូតទឹកសមុទ្រ ហើយត្រីឆ្លាមមកក្បែរជើងរបស់គាត់។



រឿងរ៉ាវដែលស្ដាប់ទៅ មានភាពអស្ចារ្យនោះ ត្រូវបានកើតឡើង នៅឯឆ្នេរសមុទ្រ Sunshine
ទីក្រុង Queensland ប្រទេសអូស្រ្ដាលី។ លោកតា Paul Marshallsea ដែលភ្ងៀវទេសចរណ៍
ជនជាតិអង់គ្លេស មានវ័យ ៦២ឆ្នាំ បានអោយដឹងថា ខណៈដែលគាត់កំពុងងូតទឹកឆ្នេរ ក្នុង
ប្រទេសអូស្រ្ដាលី ស្រាប់តែមានកូនត្រីឆ្លាមមួយ បានហែលមកក្បែរជើងរបស់គាត់ ភ្លាមនោះ
គាត់បានលោកចាប់កន្ទុយរបស់វា រូចរុញតាមបណ្ដោយទឹកមើលច្រាំងតែម្ដង។

ឆ្នេរសមុទ្រ Sunshine

ទោះបីជាយ៉ាងណាក៏ដោយ​ ក្រុមអ្នកអភិរក្ស បានអោយដឹងថា កូនត្រីឆ្លាមនោះ វាមានស
ភាពស្លូតបូតបែបនេះ គឺបណ្ដាលមកពីវាមានជម្ងឺ។​ ឥឡូវនេះ​ ក្រុមគ្រូពេទ្យផ្នែកសត្វកំពុងធ្វើ
ការព្យាបាលវាផងដែរ៕

ដោយ៖ វត្ដី
ប្រភព៖ dailymail


Tags: Unbelievable strange shark Australia