ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាននាំមុខ CNN អោយ
ដឹងថា ក្រុមមន្រ្តីប៉ូលីសមកពីរដ្ឋ Georgia សហរដ្ឋអាមេរិក បានរកឃើញនូវសាកសពកូន
ស្រីតូច វ័យ ១០ ឆ្នាំ ឆេះខ្លោចនៅក្នុងធុងសម្រាម កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ បន្ទាប់ពី
មានការចង្អុលបង្ហាញពីសំណាក់លោកឪពុក ជាឃាតករចិត្តឆៅ ដែលឈរនៅក្បែរនោះ។
លើសពីនេះ បើតាមការអោយដឹងបន្ថែមពីស្នងការប្រចាំរដ្ឋមួយនេះ អោយដឹងថា ករណី
រកឃើញសាកសពកូនស្រីឆេះខ្លោច ក្នុងធុងសម្រាមលើកនេះ អាចធ្វើទៅបានបន្ទាប់ពី
មានករណីទូរស័ព្ទប្តឹងមន្រ្តីប៉ូលីស លេខ ៩១១ ពីសំណាក់លោកឪពុកថាគាត់ពិតជាចង់
សម្លាប់ខ្លួន កាលពីវេលាទាបភ្លឺ ឈានចូលថ្ងៃសៅរ៍ ម៉ោងប្រមាណជាង ៣ និង ៤០ នាទី
គួររំឭកផងដែរថា ជាលទ្ធផលបុរសជាឪពុក ក៏ដូចជាស្រ្តីជាម្តាយចុងជនរងគ្រោះ ដែល
ជាកូនស្រីតូចនោះ ទាំងពីរនាក់ ត្រូវបានចាប់ឃាត់ខ្លួន រង់ចាំការកាត់ទោសអោយជាប់
ពន្ធនាគារទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ខណៈពេលដែលបុរសជាឪពុក និងជា
ឃាតករសម្លាប់កូនស្រីខ្លួនយ៉ាងឃោរឃៅលើកនេះ គូសបញ្ជាក់បន្ថែមថាអោយដឹងថា
កូនស្រីខ្លួនបានផឹកជាតិគីមីជាច្រើន លុះក្រោយមក នាងក៏បានស្លាប់បាត់បង់ជីវិតតែ
ម្តង៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ផ្អើលទាំងព្រឹក ខណៈសំណង់អាគារពាណិជ្ជកម្ម កំពស់ ២២ ជាន់ ឆេះសន្ធោសន្ធៅ
- ស្លាប់ ៣ នាក់លើឡានក្រុង ក្រោយពីមានការចាក់សម្លាប់រង្គាល នៅទីសាធារណៈ
- ប្រទះឃើញ សំបុត្រអនាមិក គំរាម មានការបំផ្ទុះគ្រាប់បែក នៅឯអាកាសយានដ្ឋាន
- រកឃើញ គ្រាប់បែកយក្សមិនទាន់ផ្ទុះ សល់ពីសង្គ្រាម លោកលើកទី ២
ប្រែសម្រួល ៖ កុសល
ប្រភព ៖ cnn