ព័ត៌មានអន្តរជាតិ ៖ ប្រជាជនអាមេរិកបានចាប់ផ្ដើមរាប់ថយក្រោយ (Countdown) ហើយចំពោះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ពួកគេ ដែលនឹងត្រូវបានប្រព្រឹត្តទៅ នៅថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ម៉ោងនៅក្នុងប្រទេស កម្ពុជា ប៉ុន្តែទោះជាវាជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រនៅអាមេរិកក្តីក៏ទូទាំងពិភពលោក បាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតដែរ ចាប់តាំងពីការរើសបេក្ខជន ប្រធានាធិបតីពីដំបូងៗ មកម្ល៉េះ។
យ៉ាងណាមិញ បើនិយាយពីសន្តិសុខនៃព្រឹត្តិការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សហរដ្ឋ អាមេរិកវិញ ត្រូវបានយកចិត្តទុកដាក់ជាសំខាន់ ប៉ុន្តែ បើយោងតាមរបាយការណ៍ អត្ថបទសារព័ត៌ មានចេញផ្សាយដោយ ប៊ីប៊ីស៊ី ប៉ុន្មានម៉ោងមុននេះបន្តិចឲ្យដឹងថា សន្តិសុខនៃព្រឹត្តិការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិកនោះ កំពុងតែជូបបញ្ហាប្រឈមជាខ្លាំង ដោយត្រូវតែធ្វើ ការរឹតបន្តឹងនិងយកចិត្តទុកដាក់ជាដាច់ខាត ក្រោយមានរបាយការណ៍ថា អាចនឹងមានការវាយ ប្រហារភារវកម្ម ពីក្រុមអាល់កៃដា ផ្ទាល់តែម្តង ទៅលើព្រឹត្តិការណ៍បោះឆ្នោតរើសប្រធានាធិបតី សហរដ្ឋអាមេរិកថ្មី ។ ប្រភពបញ្ជាក់ឲ្យដឹងថា រដ្ឋដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការវាយ ប្រហារភារវកម្ម ពីក្រុម អាល់ កៃដា ក្រោយពីមានការស៊ើបអង្កេតនោះ រួមមានដូចជា ៖ ទីក្រុង ញ៉ូវយ៉ក រដ្ឋ Virginia និង រដ្ឋ តិចសាស់ ។
គួរបញ្ជាក់ថា បេក្ខភាពឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី មកពីគណបក្ស សាធារណរដ្ឋ លោក Donld Trump កាលពីពេលកន្លងទៅនេះ ធ្លាប់បានបោះសម្តីវាយប្រហារទៅកាន់លោកស្រី Hilary Clinton ដែលជាបេក្ខភាពឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី មកពីគណបក្សប្រជា ធិបតេយ្យ ថាបានបើកភ្លើងខៀវឲ្យក្រុមភារវករ។ យ៉ាងណាមិញ ជាការឆ្លើយតបទៅនឹង យុទ្ធនា ការប្រជែងតំណែងប្រធានាធិបតីថ្មី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា និងលោកស្រី Clinton គូសបញ្ជាក់ដដែលៗឲ្យដឹងថា លោក Trump មិនសាកសពជាប្រធានាធិបតីថ្មី របស់អាមេរិកនោះ ទេ ។ ការបោះឆ្នោតប្រជាមតិ លេចចេញតម្រុយឲ្យដឹងថា ភាគរយ លោក Trump ដែលនាំមុខលោកស្រី Clinton នោះ បានកាត់បន្ថយ ។
ប្រធានាធិបតីសហរដ្ឋ អាមេរិកទី៤៥ នឹងត្រូវប្រកាសនាពេល០៥ថ្ងៃខាងមុខទៀតនេះ ដែលមានបេក្ខជនតែពីររូបប៉ុណ្ណោះ ដែលត្រូវឡើងទៅប្រកួតប្រជែង រួមមាន លោកស្រី ហ៊ីលឡារី គ្លីន តុន និងលោក ដូណាល់ ត្រាំ ក្រោយពេលការរាប់សន្លឹកឆ្នោត នៅថ្ងៃបញ្ចប់ការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយប្រធានាធិបតីអាណត្តិថ្មី ជំនួសលោក បារ៉ាក់ អូបាម៉ា នឹងត្រូវតែងតាំងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី