CamNews

សុខភាព 

ក្មេងស្រីអាយុ៥ ឆ្នាំនៅអង់គ្លេសភាគច្រើនមានបញ្ហា សុខភាពរាងកាយ

អង់គ្លេស៖ ក្មេងស្រីអាយុ ៥​ឆ្នាំនៅអង់គ្លេសភាគច្រើន កំពុងជួបនូវបញ្ហាសុខភាពផ្នែករាងកាយ។
ពូកនាងមានការភ័យខ្លាចយ៉ាងខ្លាំង ដូច​ជាការឡើងទំងន់ ឈឺសន្លាក់ឆ្អឹង និងមួយចំនួនទៀតគឺ
ការ​ប្រែប្រួលខុសប្រក្រតីនៃសរីរាង្គកាយ។ នេះបើតាមសម្ដីលោកស្រី Jo Swinson ជាមន្ត្រីជាន់
ខ្ពស់តំណាងព្រឹទ្ធសភា UK ដែលបាននិយាយកាលពីថ្ងៃ ៣០​ ឧសភា ២០១២នេះ។

លោកស្រី Jo Swinson
តាមប្រភពត៌មានដដែលបានអោយដឹងថា ចំនួនក្មេងស្រីដែលមានអាយុប្រហែល ៥​ឆ្នាំ​ ហើយ
សុខភាពមុនសូវល្អ កំពុងកើនឡើងគួរអោយគត់សំគាល់ ដែលពូកគេភាគច្រើន​ កំពុងជួបនូវ
បញ្ហាបំរ៉ែបំរួលនៃទំងន់ ដែលបណ្ណាលមកពីការញុំា ខុសប្រក្រតីដូចជា ការ៉េម​ ឬ​សារធាតុដែល
មានផ្ទុកជាតិស្ករច្រើន។​ លោកស្រី Jo Swinson បានសង្កត់ធ្ងន់ផងដែរថា អាណាព្យាបាល ជា
ពិសេសនៅតាមសាលារៀនមួយចំនួន​ គួរតែយកចិត្តទុកដាក់ចំពោះការបរិភោគរបស់ក្មេងៗ។

លោកស្រីក៏បាន​បន្ដដែរថា៖ ចាប់តាំងពី​ ឆ្នាំ២០០៨ កំនើនគឺមានរហូតទៅដល់ ២០ភាគរយ
ឯណោះ។ ដូច្នេះគ្រប់ស្ថាប័នដែលពាក់ពាន់ទាំងអស់ ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់​
ដើម្បីជាកិច្ចការពារនូវបញ្ហានេះ។ពេលនេះក្មេងប្រុសក៏ប្រឈមមុខនឹងបញ្ហានេះដែរ ដែលពួក
គេនឹងអាចមានផលលំបាកជាងក្មេងស្រីទៅទៀត៕

ដោយ៖ សារិន
ប្រភព៖ guardian.co.uk

Tags: lifestye health English