ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ចុះផ្សាយ កាលពីថ្ងៃសៅរ៍ ទី ១០ មករាកន្លងទៅនេះ អោយដឹងថា ក្នុងយុទ្ធនាការ បោសសម្អាត នៅតាមប្រព័ន្ធអនឡាញ ពី សំណាក់ រដ្ឋាភិបាលប្រទេស ចិននោះ រឿងអាសអាភាស ច្រើនជាង ៣ លានរឿង ត្រូវបានលុបចេញ ពី ប្រព័ន្ធអ៊ិនធើណេត ក្នុងអំ ឡុងឆ្នាំ ២០១៤ កន្លងទៅនេះ ។
លោក Zhou Huilin នាយកប្រចាំការិយាល័យកណ្តាល ប្រឆាំងការ បោះពុម្ព ផ្សាយខុសច្បាប់ និង ការ ចាក់ផ្សាយនូវរឿងអាសអាភាសខុសច្បាប់នោះ អោយដឹងថា ការិយា ល័យរបស់លោក បានចាត់វិធាន ការគួរអោយកត់សម្គាល់ និង មានប្រសិទ្ធភាព អំឡុងឆ្នាំកន្លងទៅនេះ ។
ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ រដ្ឋាភិបាលប្រទេសចិន បាន ចាត់វិធានការ មួយចំនួន ទាក់ទិននឹងការចេញផ្សាយ រឿងអាសអាភាស តាមប្រព័ន្ធអនឡាញស្របពេលដែលរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ ចិនបានបន្ថែមការយកចិត្តទុកដាក់ កាន់តែខ្លាំងបន្ថែមទៀត នៅ លើប្រព័ន្ធអ៊ិនធើ ណេត ។ គួររំឭកថា កាលពីអំឡុងឆ្នាំ ២០០៦ កន្លងទៅនេះ បុរសវ័យ ២៨ ឆ្នាំ ម្នាក់ ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ខណៈរូបលោក គឺបានដាក់ដំណើរការនូវសហគមន៍ គេហទំព័រ មានការពេញនិយមខ្លាំងបំផុតនៅក្នុងប្រទេស មានសមាជិក ដល់ទៅ ៦០០,០០០ នាក់ ។
ច្រើនជាង ១០,០០០ គេហទំព័រ ដែលបានផ្ទុកទៅដោយឯកសារ បញ្ជាក់ ថា ជាអំពើខុសច្បាប់ និង ជាព័ត៌មានមានផលប៉ះពាល់នោះ ត្រូវបានបិទជាបន្តបន្ទាប់ ដោយអាជ្ញាធរចិន ដោយពុំបានស្រាយបំ ភ្លឺពីព័ត៌មានលម្អិតនោះទេ ។ គួរបញ្ជាក់ថា ប្រទេសចិន មានអ្នកប្រើប្រាស់អ៊ិនធើណេតច្រើនបំផុតនៅ លើសកលលោក ខណៈតួលេខ ពីរដ្ឋាភិបាលអោយដឹងថា ចិន កាលពីឆ្នាំមុន មាន អ្នកប្រើប្រាស់អ៊ិន ធើណេតដល់ទៅ ៦៣២ លាននាក់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia