CamNews

ម៉ូតូ 

មក​ដល់​ថ្មី​សម្រាប់​ឆ្នាំ ២០១៥ Ducati Monster ​821 មានវីដេអូ

មកដល់ថ្មីទៀតហើយ ចំណងដៃឆ្នាំ ២០១៥ របស់ក្រុមហ៊ុន Ducati ដែលជាក្រុមហ៊ុនទទួលផ្ដាច់មុខ​លើការផលិតម៉ាស៊ីនដែលមានគុណភាពខ្ពស់។

ជាការបង្ហាញឲ្យឃើញនូវភាពទាន់សម័យប្រចាំ​ឆ្នាំនៃការវិវឌ្ឍបច្ចេកវិទ្យា ក្រុមហ៊ុនបានធ្វើការកែឆ្នៃ​​រួបរាង គុណភាព និង បរិមាណ ដោយគោលបំណងចង់សម្រេចបានជោគជ័យលើ​តម្រូវការអ្នកប្រើ​ប្រាស់ ជាពិសេសអតិថិជនគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុក​។ ដើម្បីបំពេញបាន​នូវមហច្ឆិតា​ដ៏​អស្ចារ្យនេះ ក្រុមហ៊ុនសូមណែនាំពីស្នាដៃថ្មីទៀតប្រចាំទស្សវត្សនេះ នោះគឺ Ducati Monster ​821 ។ Ducati Monster 821គឺជាប្រភេទទម្រង់ម៉ូតូធំ ផលិតឡើងស្របតាមក្ដីស្រមៃនៃតម្រូវការគ្រប់ស្រទាប់​យុវវ័យ ជាពិសេសសង្គមម៉ូតូធំ ដែលកំពុងតែស្ថិក្នុង​ភាពពេញនិយម ។ ដូចនេះក្នុងគោលបំណងប្រែ​ជែងនៃការវាយលុកទីផ្សារឲ្យាបានសម្រេច​ ក្រុមហ៊ុន​បានបំពាក់លក្ខណៈសម្បត្ដិពិសេសចំពោះ​ Ducati Monster 821 គ្រឿងនេះ ទាំងនោះមានដូចជា៖​
សម្រាប់ Ducati Monster 821 គឺត្រូវរចនាឡើងក្នុងទម្រង់សមាសភាពកម្លាំងម៉ាស៊ីន​ ៨២១ សេសេ ខ្នាត​រង្វាស់ ១១២ សេស ប្រើដំណាក់កាលម៉ាស៊ីន ៦ លេខ ដែលអាចរត់បានល្បឿនកំពូល ២២៥​ គ.ម ក្នុងមួយម៉ោង។  ចំណែកផ្នែកខាងក្រៅវិញ ប្រើហ្រ្វាំងប្រេងមុខក្រោយ​ ខ្នាតរង្វាស់ល្បឿនប្រើ​ប្រព័ន្ធ ឌីជីថល ធុងសាំងអាចផ្ទុកបាន ១៧ លីត និង ចង្កៀងមុខប្រើកញ្ចក់កែវ ថ្លា។ 

ជាមួយនិងមហាកម្លាំង និង ទំនើបភាពដ៏អស្ចារ្យ  Ducati Monster 821 ពិតជាអាចបំពេញបាន។​









ប្រែសម្រួល៖ អឿ អ៊ុយ

ប្រភព៖​ Topspeed

 

 

 


Tags: Vehicle Ducati Monster ​821