ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មប្រយុទ្ធ ក៏ដូចជា ក្រុមឧទ្ទាម អាល់កៃដា នៅក្នុងប្រទេស យ៉េមែន បានបង្ហោះវីដេអូ ដោយមានជាការអះអាង ក្នុងការគម្រាមគំហែង សម្លាប់ចំណាប់ខ្មាំងមូយរូប ដែល ជាពលរដ្ឋអាមេរិក ។
ប្រភពសារព័ត៌មានពីទំព័រ អឺរ៉ូញូវ អោយដឹងថា ស្ថិតនៅក្នុងវ័យទើបតែ ៣៣ ឆ្នាំ អ្នកកាសែតអាមេរិក ឈ្មោះ Luke Somers ត្រូវបានក្រុមឧទ្ទាម ចាប់ជម្រិត ធ្វើជាចំណាប់ខ្មាំង តាំងពី ឆ្នាំ ២០១៣ មកម្ល៉េះ ចេញពីទីក្រុង Sana’a ។ ខ្ញុំបាទជឿជាក់ច្បាស់ណាស់ ជីវិតខ្ញុំបាទគឺស្ថិតនៅក្នុងភាពមានគ្រោះថ្នាក់ លោក Somer អះអាងអោយដឹង តាមរយៈខ្សែអាថ៍វីដេអូ ។ដូច្នេះខណៈខ្ញុំបាទអង្គុយនៅទីនេះស្រាប់ បើសិនជារឿងណាវាបម្រុងតែនឹងកើតឡើង អោយវាកើតឡើងតែម្តងទៅ ។
គួររំឮកថា ក្រុមសកម្មប្រយុទ្ធមួយនេះ បានទុកពេល ៣ ថ្ងៃ អោយរដ្ឋាភិបាល វ៉ាស៊ិនតោន ក្នុងការ ឆ្លើយតបទៅនឹងតម្រូវការ មិនបញ្ជាក់ប្រាប់ របស់ពួកគេ បើពុំដូច្នេះទេពួកគេនឹងមានការកាប់សម្លាប់ អ្នកកាសែតរូបនេះ ជាក់ជាមិនខាន ។ ដោយឡែក តាមរយៈ ឃ្លីបវីដេអូ សមាជិកក្រុមសកម្មប្រយុទ្ធ បានរិះគន់ទៅលើនយោបាយ របស់ប្រធានាធិបតី សហរដ្ឋអាមេរិក ជាមួយ នឹងចំណាត់ការវាយប្រ ហារតាមអាកាស នៅក្នុងប្រទេស យ៉េមែន ក៏ដូចជា ការវាយប្រហារ តាម អាកាសផ្សេងៗទៀត ប្រ ឆាំងទៅនឹង ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ។
យ៉ាងណាមិញ យោងតាមការិយាល័យ ស៊ើបអង្កេត អ្នកកាសែត អោយដឹងថាជនរងគ្រោះច្រើនជាង ៩០០ នាក់ត្រូវបានសម្លាប់ ចន្លោះឆ្នាំ ២០០២ ដល់ ២០១៤ នៅក្នុងប្រទេស យ៉េមែនទន្ទឹមនឹងគ្នានេះពោលអំឡុងពេលតែមួយ អាមេរិក បានបើកការវាយប្រហារ តាមអាកាស ច្រើនជាង ២០០លើកទៅ ទៀត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ