CamNews

យល់ដឹង 

ស្លឹកគ្រៃ ជួយ​ព្យាបាល​សក់​បែក​ចុង

សក់បែកចុងមិនចាំបាច់ កាត់តម្រឹមទៀតទេ ព្រោះយើងមានរូបមន្ត ឪសថបុរាណជួយ ឲ្យសក់
របស់អ្នកស្អាត រលើបរលោង និងមិនបែកចុង។ ប្រសិនបើអ្នកមាន សក់បែកចុង អ្នកគួរយកស្លឹក
គ្រៃ ៣ ទៅ ៤គល់ មកលាងឲ្យស្អាត រូចទៅបុកឬ កិនឲ្យម៉ដ្ឋល្មម។ បន្ទាប់មកចាក់ទឹកចូលបន្តិច
ហើយត្រងយក មកកក់បំពោកសក់ឲ្យសព្វ។

ពេលដែលកក់សក់ដោយ សាប៊ូធម្មតារួចហើយ នឹងផ្អាប់ទុកចោលប្រមាណ ១០បនាទី សឹមលាង
ជម្រះចេញវិញ។ ប្រើស្លឹកគ្រៃនេះប្រមាណ ២ខែ អ្នកនឹងបានទទួល លទ្ធផលមិនខាន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lifestyle knowledge health