នៅលើលោកយើងនេះ រឿងចម្លែកៗតែងកើតមានឡើងជារឿយៗ នៅគ្រប់ទីកន្លែង
ទាំងអស់។ ដោយឡែក នាពេលនេះបើតាមប្រភពពត៌មានបានអោយដឹងថា ក្មេងស្រី
ម្នាក់ដែលមានឈ្មោះថា Ashlyn Blocker មានវ័យ ១២ ឆ្នាំ នាងបានកើតមកជាមួយ
និងជម្ងឺម៉្យាងដែលធ្វើអោយនាងមិនមានអារម្មណ៏ឈឺចាប់អ្វីទាំងអស់។
គួរបញ្ចាក់ផងដែរថា ជម្ងឺប្រភេទនេះ វាអាចសម្លាប់មនុស្សបាន ស្របពេលដែលពួកគេនៅក្មេងៗ
កាលពីនាងនៅជាទារក នាងមិនដូចជាទារកផ្សេងៗនោះទេ ដោយថានាងមិនដែលស្រែកយំ
នៅពេលដែលនាងឃ្លាន ឬក៏ សត្វល្អិតទិច ឬខាំនោះទេ។
ទន្ទឹមនិងពេលនោះដែរ អ្នកជិតខាងបានសរសើរទាក់ទងនិងក្មេងមួយនេះ ដោយគេមិនចេះយំតែ
វាគឺជាការគិតខុសស្រឡះ ដោយគេបានធ្វើរោគវិនិច្ឆ័យ និងបានរកឃើញថា គេមានជម្ងឺម្យ៉ាងដែរ
វាអាចធ្វើអោយគេមានអារម្មណ៏មិនឈឺចាប់អ្វីទាំងអស់។ តួយ៉ាង អ្នកសិក្សាស្រាវជ្រាវដែលមកពី
សកលវីទ្យាល័យ Florida បានធ្វើរោគវិនិច្ឆ័យទៅលើនាង Ashlyn នៅក្នុងឆ្នាំ ២០០៤។
រយៈពេល២ ឆ្នាំក្រោយមក ពួកគេបានបញ្ជាក់ថា នាងពិតជាមានជម្ងឺនោះមែន ហើយការវិវត្តន៏នៃ
ជម្ងឺនោះបានឈានទៅដល់ខួរក្បាលរបស់នាង ហើយពួកគេក៏កំពុងស្វែងរកការព្យាបាលស្រដៀង
ទៅនិងជម្ងឺនេះ តែប្រហែលជាមិនអាចជួយករណីនាង Ashlyn បាននោះទេ។
ជារួមឪពុកម្តាយរបស់នាង នៅតែមានក្តីសង្ឃឹមក្នុងការរស់រានមានជីវិតរបស់កូន ហើយខ្លួននាង
ផ្ទាល់បាននិយាយបញ្ចាក់ថា នាងនិងមិនធ្វើអោយករណីមួយនេះបំផ្លាញជីវិតនាងនោះទេ ដោយ
នាងនិងខិតខំក្នុងការបន្តរស់នៅជីវិតប្រចាំថ្ងៃ និងមានគោលបំណងដូចមនុស្សផ្សេងទៀតនាពេល
អនាគត៕
ដោយ ៖ រិទ្ធី
ប្រភព ៖ abcnews