CamNews

ព័ត៌មានអន្តរជាតិ 

រលកយក្សស៊ូណាមិ កំពស់ ២ ម៉ែត្រ បង្កើតបានគ្រោះថ្នាក់ផ្សេងទៀត ញាក់សាច់

ព័ត៌មានអន្តរជាតិ ៖ គ្រោះរញ្ជួយដី ដ៏មានឥទ្ធិពលបំផុត មានកម្លាំងរញ្ជួយដល់ទៅ ៨,២ រ៉ិចទ័រ បានអង្រួនតំបន់សមុទ្រ   ភាគខាងជើង    ប្រទេស ឈីលី កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ ដោយ       នៅក្នុងនោះ បានបណ្តាលអោយមានគ្រោះថ្នាក់ បំណាក់ដី និង រលកយក្សស៊ូណាមិ ថែមទៀតផង  រហូតញ៉ាំងអោយមានការជម្លៀសខ្លួន ពលរដ្ឋចេញពី តំបន់ឆ្នេរខាងលើ នេះ បើតាមការដក ស្រង់ អត្ថបទផ្សាយ ពីទំព័របរទេស ។

លើសពីនេះ ប្រភពដដែលបន្តអោយដឹងថា មនុស្សពីរនាក់ ត្រូវបានគេរាយការណ៍ អោយដឹង ថា បានស្លាប់បាត់បង់ជីវិត    ។ មិនត្រឹមតែបានបណ្តាល អោយមានគ្រោះថ្នាក់ បំណាក់ដី និង រលក យក្សតែប៉ុណ្ណោះទេ តែនៅក្នុងនោះ     ក៏បានបណ្តាលអោយ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន រួម មាន  សំណង់អាគារជាដើម​ រងនូវការខូចខាត បាក់រលំ ឆេះ និង កាត់ផ្តាច់អគ្គីសនី ថែមទៀត ផង ។

ខណៈសំណង់អាគារ អាកាសយានដ្ឋាន រងនូវការខូចខាត ទន្ទឹមនឹងគ្នា ហើយនោះ វត្តមាននៃ គ្រោះរញ្ជួយដី ដ៏មានឥទ្ធិពល មួយនេះ ក៏បានអង្រួនដល់ សំណង់អាគារ ពន្ធនាគារ ថែមទៀត ផង រហូតញ៉ាំងអោយមានការរត់គេចខ្លួន ពីសំណាក់ ទណ្ឌិត ដល់ទៅ ៣០០ នាក់ ឯណោះ ។

បន្ថែមពីលើនេះ     ខណៈបានធ្វើអោយប្រទេស ឈីលី រងនូវការខូចខាត យ៉ាងដំណំ ហើយ នោះ គ្រោះធម្មជាតិ  រញ្ជួយដីមួយនេះ      ក៏បានសាយភាយ ជំហាយ ដ៏មានឥទ្ធិពល របស់ខ្លួន អង្រួន បណ្តាប្រទេសជិតខាងដូចគ្នាដែរ ដោយនៅក្នុងនោះ គេឃើញមានការប្រកាសអាសន្ន ស្តីពី រលក យក្ស ស៊ូណាមិ នៅក្នុងតំបន់ ៕

អាន - ផ្ទុះរលកយក្សស៊ូណាមិ ខណៈមានគ្រោះ រញ្ជួយដី ដ៏អាក្រក់បំផុត

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីប៊ីអេសញូវ


Tags: Int news Unt news Viral video Breaking news Chile Earthquake Wave