CamNews

ព័ត៌មានបច្ចេកវិទ្យា 

HTC One ជំនាន់ថ្មី ជាមួយនឹង អេក្រង់ 2K ច្បាស់ត្រជាក់ភ្នែក (មានវីដេអូ)

ព័ត៌មានតែមួយដែល HTC បានបញ្ជាក់ឲ្យដឹង គឺការដែលនឹងធ្វើការបង្ហាញនូវគំរូស្មាតហ្វូន ត្រកូល One ជំនាន់ថ្មី (ឈ្មោះកូដ M8) នៅដើមឆ្នាំក្រោយ ក្នុងពេលដែល រូបរាងខាងក្រៅ ក៏ដូចជា លក្ខណៈសម្បត្តិសំខាន់ៗ នៅតែស្ថិតក្នុងភាព ជាអាថ៌កំបាំងនៅឡើយ។

រូបភាពចចាមអារាមពីរបីសន្លឹកថ្មីៗនេះ ក៏បានបង្ហាញឲ្យឃើញតែ ផ្នែកសំបកក្រោយ ធ្វើពីលោហ ធាតុមិនអាចដោះបាន និងមានចំនុចមួយចំនួនដូចទៅនឹង One តែប៉ុណ្ណោះ។ ក្នុងនោះ ត្រូវបាន ឲ្យ ដឹងថា វានឹងខ្លាំងជាងមុនៗ ជាមួយនឹង chip Snapdragon 800 Qual Core ល្បឿន 2,2 GHz និង RAM 3 GB ជាមួយនឹងអេក្រង់ដ៏ច្បាស់ត្រជាក់ផ្នែក 2K ខ្ពស់ជាងទ្វេដងនៃកំរិតសូលុយស្យុង Full HD នៅលើ One សព្វថ្ងៃថែមទៀត។

ដោយយោងតាម ព័ត៌មាន និងរូបភាពចចាមអារាម មួយចំនួនកន្លងមក គេហទំព័រ Tech Radar បាន ច្នៃនូវវីដេអូ Concept មួយនៃ HTC One 2 ដែលមើលទៅ វាជាគំរូគួរឲ្យទាក់ទាញមួយផង ដែរ។

សូមទស្សនាវីដេអូ Concept HTC One 2 ខាងក្រោមនេះ ទាំងអស់គ្នា៖

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- សល់ក្នុងស្តុកច្រើន iPhone 5C ត្រូវបានលក់បញ្ចុះតំលៃ គួរឲ្យភ្ញាក់ផ្អើល នៅអាមេរិច
- iPhone 5S បានវ៉ាឈ្នះ Galaxy S4 លើបរិមាណលក់ចេញ នៅលើទីផ្សារទូទាំងពិភពលោក

- Concept iPhone 6 Air និង iPhone 6C ជាមួយនឹងកម្រាស់ដ៏ស្តើង ស្មានមិនដល់ (មានវីដេអូ)

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress