CamNews

យល់ដឹង 

បីយ៉ាង ជួយឱ្យអ្នកទទួលទានដំណេកលក់ស្កប់ស្កល់

តើអ្នកមានអារម្មណ៍ថា ទទួលទានដំណេក មិនលក់ នៅពេលយប់មែនទេ? តើអ្នកដឹងពីវិធីណា
ដែល ធ្វើឱ្យទទួលទានដំណេក ឆាប់លក់ដែរឬទេ? សូមកុំបារម្ភពីបញ្ហាទាំងអស់នេះ ខាងក្រោម
នេះ ជាវិធីសាស្រ្ត ដ៏មានប្រសិទ្ធិភាពមួយចំនួន ដែលអាចជួយ   អ្នកឱ្យឆាប់ទទួលទានដំណេក
បានយ៉ាង ប្រសើរ៖

 

សិច៖ អ្នកជំនាញបានឱ្យដឹងថា  ការរួមភេទ  អាចជួយឱ្យអ្នកទទួលទានដំណេកឆាប់លក់ និង
ស្កប់ស្កល់ បំផុត បន្ទាប់ពី អ្នករួមភេទ រួច។ នេះដោយសារតែ ការបញ្ចេញថាមពល ពីរាងកាយ
និង ការកន្ត្រាក់ សាច់ដុំ ធ្វើឱ្យមានអារម្មណ៍ថា អស់កំលំាង   ដែលជំរុញឱ្យអ្នក ចង់ទទួលទាន
ដំណេក ភ្លាមៗ តែម្តង។

មុជ ឬ ត្រាំ ទឹកក្តៅឧណ្ឌៗ៖ អាចធ្វើឱ្យកោសិកាសាច់ដុំរបស់អ្នកឆាប់បានសំរាក និង បំផុស
សីតុណ្ហ ភាព ក្នុងខ្លួន ឱ្យស្ថិតនៅថេរដែលធ្វើឱ្យមានអារម្មណ៍ថាធូរស្បើយនិងឆាប់ទទួលទាន
ដំណេក។

ការបន្ធរអារម្មណ៍៖​ នេះ គឺជាវិធី ដ៏សាមញ្ញបំផុតនៅពេលដែលអ្នកចូលក្នុងបន្ទប់ ទទួលទាន
ដំណេក សូមបិទភ្លើង ឬពន្លឺផ្សេងៗដែលមាននៅក្នុងបន្ទប់។​ បន្ទាប់មកដកដង្ហើម វែងៗមួយៗ
ចំនួន ៤ ដង រហូតដល់មានអារម្មណ៍ថាធូរស្បើយអ្នកនឹងទទួលទានដំណេកបានយ៉ាងស្រួល
ដោយមិនដឹង ខ្លួន៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: knowledge 3 Ways to Fall Asleep Faster