តាមធម្មតា គេជល់កែវគ្នានៅពេលអបអរ ឬប្រសិទ្ធិពរជ័យក្នុងឱកាសអ្វីមួយ ។ តើហេតុអ្វីចាំបាច់ ត្រូវជល់កែវគ្នាឲ្យ ឮសំលេងកែវប៉ះគ្នា? រឿងនេះមានការបកស្រាយច្រើនបែប តែយើងសូមលើកយក តែមួយបែបមកពណ៌នានៅទីនេះ ។ សាច់រឿងមានជាប់ទាក់ទង នឹងវិញ្ញាណទាំងប្រាំ គឺកាយវិញ្ញាណ ចក្ខុវិញ្ញាណ ឃានវិញ្ញាណ ជីវ្ហាវិញ្ញាណ និងសោតវិញ្ញាណ ។ ពេលផឹកភេសជ្ជៈ វិញ្ញាណទាំងបួន ខាងដើម គឺសុទ្ធតែបាន ទទួលដឹងទាំងអស់ ពោលគឺ៖
១. កាយវិញ្ញាណ គឺដៃបានប៉ះកែវភេសជ្ជៈ
២. ចក្ខុវិញ្ញាណ គឺភ្នែកបានឃើញកែវភេសជ្ជៈ
៣. ឃានវិញ្ញាណ គឺច្រមុះបានហិតក្លិនភេសជ្ជៈ និង
៤. ជីវ្ហាវិញ្ញាណ គឺអណ្តាតបានក្រេបរសជាតិភេសជ្ជៈ
មានតែសោតវិញ្ញាណ គឺត្រចៀកទេដែលមិនទាន់បានឮ។ ដូច្នេះគេជល់កែវគ្នា ដើម្បីឲ្យត្រចៀកបានឮដែរ ។ សរុបមកវិញ្ញាណទាំងប្រាំសុទ្ធតែ បានដឹងឮទាំងអស់គ្នា ៕