ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បាន ចេញ ផ្សាយ នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ ២០១៤ នេះថា កងកម្លាំង ការពារ ជាតិ ប្រទេស ហ្វីលីពីន បានចាប់ខ្លួន អតីតឧត្តមសេនីឯកលោក Jovito Palparan នៅទី ក្រុង ម៉ានីល ក្នុង ករណី ពាក់ព័ន្ធ នឹងការចាប់ជម្រិត សិស្សនិស្សិត ២ នាក់ នៃ សកលវិទ្យាល័យ ហ្វីលីពីន (UP) ហើយរឿងក្តីនេះត្រូវបានប៉ូលិសស៊ើបអង្កេតអស់រយៈពេល ជាង២ឆ្នាំ មកហើយ។
លោក Palparan ដែលជា អតីតមេបញ្ជាការកងពលទ័ពស្មើជើង ជំនាន់ ទី៧ ត្រូវបានចាប់ខ្លួន ដោយ ទាហានវិជ្ជាជីវៈ និង ក្រុមស៊ើបអង្កេតជាតិ Bureau (NBI) នៅវេលាម៉ោងប្រហែលជា ៣ កន្លះ រំលង អា ធ្រាត្រ ថ្ងៃទី ១២ ខែ សីហា នៅទីក្រុង ម៉ានីល ។ ប្រធានការិយាល័យ កិច្ចការសាធារណៈនៃកងប្រដាប់ អាវុធ លោក Ramon Zagala បាននិយាយថា « គាត់មិនបាន តទល់ទៅនឹងការចាប់ខ្លួននោះទេ »។
គាត់បានបន្តទៀតថា លោក Palparan ឥឡូវ នេះ កំពុង ស្ថិតនៅ មន្ទីរ ឃុំឃាំង របស់ភា្នក់ងារ ស៊ើប អង្កេត NBI រង់ចាំការកាត់ទោស អាស្រ័យទៅតាមទម្ងន់ទោស និងសិទ្ធការពារខ្លួនក្នុងការសម្រេចសេច ក្តី។
គួរបញ្ជាក់ផងដែរថា លោក Palparen បានគេចខ្លួនចាប់តាំងពីខែធ្នូរឆ្នាំ២០១១បន្ទាប់ពីតុលាការសង្កាត់ កោះបាឡាខេន ចេញដីកា ចាប់ខ្លួនក្នុង ករណីចាប់ជម្រិត និសិត្ស ២នាក់ គឺនាង ការ៉ែន អ៊ែមផេណូ និង ហ្សែលីន ខាដាភេន កាលពីខែមិថុនា ឆ្នាំ២០០៦ នៅក្នុងទីក្រុង ហាហ្គោណយ នៃកោះ បាឡាខេន។
កន្លងមករដ្ឋាភិបាលហ្វីលីពី បានប្រកាសថានឹងផ្តល់ប្រាក់ ចំនួន ៥ លានប៉េសូ សម្រាប់អ្នក ដែលនាំផ្លូវទៅដល់ការចាប់ខ្លួនរូបលោក Palparen ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល និងស៊ិនហួរ