CamNews

យានយន្ត 

កំណែទម្រង់ថ្មីមកដល់ទៀតហើយ របស់ក្រុមហ៊ុន Toyota ប្រើប្រព័ន្ធ ហាយប្រ៊ីត​ លើម៉ូដែល Toyota RAV4 2016

យានយន្ដ៖ ជារឿងមួយគួរឲ្យចាប់អារម្មណ៍ផងដែរ សម្រាប់ម៉ូដែល Toyota Rav4 ជំនាន់ក្រោយ បាន​ត្រូវក្រុមហ៊ុន​ បំពាក់កមកជាមួយនូវ សមាសភាព ប្រព័ន្ធម៉ាស៊ីនកូនកាត់ ដែលត្រូវបានគេនិយមហៅថា ហាយ​ប្រ៊ីត (Hybrid) ហើយក៏មានការពេញនិយមខ្ពស់ផងដែរ​សម្រាប់ សង្គមម៉ូដែលទំនើបផ្សេងៗដទៃទៀត ។ 

Toyota RAV4 Hybrid 2016 ត្រូវបានក្រុមហ៊ុន បញ្ចូលនូវកំណែទម្រង់ម៉ាស៊ីនថ្មីនៃ ប្រព័ន្ធសហប្រតិបត្ដិការណ៍ ម៉ាស៊ីនកូនកាត់ ដែលត្រូវបានគេនិយមហៅថា ហាយ​ប្រ៊ីត (Hybrid) ដែលមានលក្ខណៈប្លែកៗ ខុសគ្នាទាំងស្រុង ជាមួយស៊េរីកន្លងទៅ​។ សម្រាប់ម៉ូដែល Toyota RAV4 Hybrid ស៊េរីឆ្នាំ 2016 នេះ មិនត្រឹមតែ​​ចំណាយពេលនឿយហត់ ជាមួយនឹងកំណែងទម្រង់ម៉ស៊ីន​នោះទេ បើសូម្បីតែរូបរាង ក៏ត្រូវបានផ្លាស់ប្ដូរទាំងស្រុងផងដែរ ដោយការបន្ថែមឲ្យកាន់តែមានភាពស្រស់សង្ហា ទាក់ទាញ​ និង ទំនើបទៀត ផង។ 

សមាសភាពម៉ាស៊ីន Toyota RAV4 Hybrid 2016  ប្រើកម្លាំង៤ ម៉ាស៊ីន ខ្នាតរង្វាស់ស៊ីយោប្រេង ២.៥ liter ត្រូវនឹងខ្នាតរង្វាស់ទំហំម៉ាស៊ីន ១៩៤ សេះ ប្រើប្រអប់លេខអូតូ ដែលអាចរត់បានល្បឿនលឿនបំផុត ដល់ ១៧៥ គ.ម/ម៉ ។ ចំណែកតម្លៃវិញគឺ ២៧៥០០ ដុល្លារ ។ 

គូបញ្ជាក់ផងដែរថា ម៉ូដែល Toyota RAV4 2016 មាន ២ ជម្រើសសម្រាប់អតិថិជន ១ ប្រភេទរថយន្ដប្រើ​ប្រព័ន្ធហាយប្រ៊ីត ហើយមួយទៀត ប្រព័ន្ធម៉ាស៊ីនធម្មតា​។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: vehicle 2016 Toyota RAV4 Hybrid