ជាការពិតណាស់ តើលោកអ្នកចង់អោយសមត្តភាពផ្លូវភេទរបស់លោកអ្នកកាន់តែល្អប្រសើរ
ជាងមុនដែរ ឬទេ ? បើយោងទៅតាម អ្នកឯកទេសខាងបញ្ហាផ្លូវភេទ បានបញ្ជាក់ថាអ្វីដែល
នៅពីក្រោយរឿងនេះគឺថា លោកអ្នកត្រូវព្យាយាមធ្វើសកម្មភាពណាដែលវាមានផលប៉ះពាល់
វិជ្ជមានទៅលើសមត្តភាពផ្លូវភេទ។
ដូច្នេះ អ្នកឯកទេសរូបនេះក៏បានណែនាំនូវវិធីសាស្រ្តខ្លះៗ ក្នុងការរក្សា ក៏ដូចជាបង្កើតសមត្ត
ភាពផ្លូវភេទ ដែលប្រការទាំងនោះរួមមានដូចជា ៖
ធ្វើការងារផ្ទះអោយបានច្រើន បើយោងទៅតាមការស្រាវជ្រាវ ដែលបានបោះពុម្ពផ្សាយ
នៅក្នុង Journal of Family I ssues បានអោយដឹងថា ពេលលោកអ្នកបានធ្វើការងារផ្ទះបាន
ច្រើនកាលណា នោះនិងអាចនាំអោយលោកអ្នក អាចឈានទៅដល់ការរួមភេទជាមធ្យម
ដល់ទៅ ១៥ ដងក្នុងមួយឆ្នាំ។
ញ៉ាំបន្លែពណ៌បៃតងអោយបានច្រើន ជាការពិតណាស់លោកអ្នកត្រូវបា្រកដអោយបានថា
ជារៀងរាល់ថ្ងៃយ៉ោងហោចណាស់ក៏បានញ៉ាំបន្លែពណ៌បៃតងដែរ បើតាមការស្រាវជ្រាវបាន
អោយដឹងថា បន្លែពណ៌បៃតងមិនត្រឹមតែមានវីតាមីនប៉ុណ្ណោះទេ តែវាក៏មានក្លិនក្រអូបម៉្យាង
ដែលរំញោចអោយមានអារម្មណ៏ផ្លូវភេទ។
ញ៉ាំបបរអោយបានច្រើន នៅពេលដែលលោកអ្នកញ៉ាំបបរបានច្រើន នោះកំរិតនៃជាតិអ័រ
ម៉ូន ម៉្យាងដែលមានឈ្មោះថា testosterone និងកើនឡើង ដែលបានមកពីស្រូវសាឡី ដែលវា
អាចជួយដល់សមត្តភាពផ្លូវភេទរបស់លោកអ្នកផងដែរ។
រៀបចំបន្ទប់អោយបានរៀបរយ នៅពេលដែលលោកអ្នករៀបចំបរិយាកាសនៅក្នុងផ្ទះ ជា
ពិសេស នៅក្នុងបន្ទប់អោយរ៉ូមែនទិចនោះ វាក៏ជាឧកាសមួយដែលអាចធ្វើអោយអារម្មណ៏ផ្លូវ
ភេទរបស់លោកអ្នករើឡើងវិញ ហើយក៏បើកយុទ្ធនាការធ្វើសឹកសង្រ្គាមក៏ថាបាន។
វីតាមីន បើនិយាយពីវីតាមីនវិញ លោកអ្នកត្រូវទទួលទានបន្លែ ផ្លែឈើណាដែលមានវីតាមីន
ខ្ពស់តាមការសិក្សាស្រាវជ្រាវ ក៏បានបង្ហាញថា កាលដែលទទួលវីតាមីនបានច្រើន វាមិនត្រឹម
តែអាចធ្វើអោយលោកមានសុខភាពល្អប៉ុណ្ណោះទេតែវាក៏ធ្វើអោយសមត្តភាពផ្លូវភេទរបស់លោក
អ្នកបានល្អប្រសើរជាងមុនផងដែរ។
ដោយ ៖ រិទ្ធី
ប្រភព ៖ lifestyle.yahoo