CamNews

ព័ត៌មានអន្តរជាតិ 

អ៊ីរ៉ាក់ ស្នើអាមេរិក ជាផ្លូវការ អោយមានការវាយប្រហារ តាមអាកាស ប្រឆាំង ទៅនឹង ក្រុមឧទ្ទាម ដ៏សកម្ម

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ប៉ុន្មានម៉ោង មុននេះ បន្តិច បានចេញផ្សាយ សម្រង់ អត្ថបទសារព័ត៌មាន អោយដឹងថា អ៊ីរ៉ាក់ បានស្នើអាមេរិក ជាផ្លូវការ អោយមានការវាយប្រ ហារតាមអាកាស ប្រឆាំងទៅនឹងក្រុម ឧទ្ទាម ដ៏សកម្មនៅក្នុងប្រទេសរបស់ខ្លួនក្រោយពីក្រុមឧទ្ទាម ទាំងនេះ បានធ្វើការវាយប្រហារ និង ដណ្តើមគ្រប់គ្រងបាន បណ្តាទីក្រុងធំៗ  របស់ប្រទេស កាល ពីប៉ុន្មានសប្តាហ៍កន្លងទៅ ។

មេបញ្ជាការទ័ពកំពូល របស់សហរដ្ឋអាមេរិក លោក Gen Martin Dempsey បានបញ្ជាក់អោយដឹង ទៅដល់សមាជិកសភា សហរដ្ឋអាមេរិក អោយដឹងថា ពួកយើង បានទទួលសំណើ    ពីរដ្ឋាភិបាល ប្រទេស អ៊ីរ៉ាក់ សម្រាប់បទអន្តរាគមន៍ តាមអាកាស ស្របពេលដែល នាពេលថ្មីៗនេះ ក្រុមឧទ្ទាម ដ៏សកម្ម នៅក្នុងប្រទេស Sunni ក៏កំពុងតែ បើកការវាយប្រហារ ត្បុល និងសម្រុកចូល មានគោល បំណងកាន់កាប់ ក្រុង បាដាដ ប្រទេស អ៊ីរ៉ាក់ ដោយនៅក្នុងនោះ លោក Nouri Maliki បេក្ខភាព នា យករដ្ឋមន្រ្តី ប្រចាំប្រទេស បានទទូច អោយពលរដ្ឋទាំងអស់ សាមគ្គីជាកម្លាំង  តែ មួយ ក្នុងការប្រ ឆាំងទៅនឹងក្រុម ឧទ្ទាម ។

គួរបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាល ក៏កំពុងតែមានការប្រយុទ្ធ យ៉ាងស្វិតស្វាញ ជាមួយ    នឹងក្រុម ឧទ្ទាម Sunni ក៏ដូចជា ក្រុមអាល់កៃដា ធ្វើការបះបោរ ISIS ចេញពីខេត្ត Diyalនិងខេត្តSalahuddin ក្រោយពីបណ្តាក្រុម ឧទ្ទាមទាំងនេះ បានធ្វើការ ដណ្តើម និង   គ្រប់គ្រងបាន  ក្រុងធំទីពីរ របស់ប្រ ទេសកាលពី សប្តាហ៍មុន ក្រុង Mosul ។

ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានជួបនឹងសមាជិក សភាពជាន់ខ្ពស់កាល ពីថ្ងៃពុធ ម្សិលមិញនេះ ដើម្បីធ្វើការពិភាក្សា ទៅលើ ដំណោះស្រាយ  ស្តីពី វិបត្តិ នៅក្នុងប្រទេស អ៊ី រ៉ាក់។ សេតវិមាន គូសបញ្ជាក់បានថា លោក អូបាម៉ា បានធ្វើការពិនិត្យឡើងវិញ ស្តីពីលទ្ធភាព​ ទ័ព អ៊ីរ៉ាក់ ជាការពង្រឹង ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងការគំរាមគំហែង    ពីក្រុម ឧទ្ទាម ISIL ដោយនៅ ក្នុងនោះ រួមមាន ជាជម្រើស ផ្តល់នូវជំនួយ ផ្នែក យោធា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Unt news Breaking news Viral video Bomb Iraqi Middle East