CamNews

តារា 

Manchester City បដិសេធលក់ខ្សែប្រយុទ្ធកាលូស​ តេវេសទៅអោយAC MIlan

ការប៉ុនប៉ង់ទិញកីឡាករខ្សៃប្រយុទ្ធសញ្ញាតិអាហ្សង់ទីន កាលូស តេវេស ពីក្លឹបបាល់ទាត់
អង់គ្លេសManchester City របស់ក្លឹប AC Milan ត្រូវបានច្រានចោលដោយក្លឹប Manchester
City។ កាលូស តេវេស បានយល់ព្រមជាលក្ខណៈផ្ទាល់ខ្លួនជាមួយនិងក្លឹប AC Milan តែ
Manchester City មិនចង់ធ្វើការលក់រូបគេក្នុងលក្ខខ័ណ្ឌខ្ចីជើងដែលនឹង ធ្វើការទិញផ្តាច់ នៅចុងបញ្ចប់រដូវកាល។
អ្នកចាត់ការក្លឹប Manchester City លោក កាលានីបាននិយាយថា " AC Milan កំពុងតែធ្វើ
ការស្វែងរកកីឡាករខ្សែប្រយុទ្ធក្នុងរដូវកាលផ្លាស់ប្តូរកីឡាករបន្ទាប់ពីកីឡាករ Antonio
Cassano មានបញ្ហាសុខភាព។
ក្លឹបបាល់ទាត់ AC Milan នឹងជួបពិភាក្សាជាមួយនិង Manchester City ម្តងទៀត ហើយ
ព្យាយាមបញ្ចុះបញ្ចូលក្លឹបនេះដើម្បីលក់កីឡាករ កាលូស តេវេស រហូតដល់ថ្ងៃទី ៣១
ខែមករា។តែបើមិនបានទទួលជោគជ័យ,អាចនឹងគ្មានរឺកីឡាករខ្សែប្រយុទ្ធដទៃនឹងធ្វើការ
ទិញមកបំពេញអោយក្លឹប៕

ដោយ វឌ្ឍនា

Tags: manchester cityrejectac milancalos tevez