ប្រសិនបើកូនសិស្ស និងគ្រូបង្វឹក Manuel Pellegrini ផ្ដួល Arsenal បាន នៅចុងសប្ដាហ៍នេះ នៅឯ
Emirates នោះគេប្រាកដ ស្ទើរតែ ១០០%ថា ពានរង្វាន់ជើងឯក Premier League នឹងបានទៅលើ
ពួកគេ។
Man City ពេលនេះ មានប្រៀបជាង ធៀបនឹង Arsenal
ប្រសិន ប៉ុន្មានសប្ដាហ៍មុន នៅពេលក្រុមរបស់ Arsene Wenger នៅតែត្រូវបានគេមើលឃើញថា ជាបេក្ខភាពខ្លាំងសម្រាប់តំណែងជើងឯក ហើយការប្រកួតនៅវាលស្មៅ Emirates នឹត្រូវបានគេ
ចាត់ទុកថា ជា “មហាសង្គ្រាម” នោះ ពេលនេះ វាគ្រាន់តែជាការប្រកួតស្របទិសមួយតែប៉ុណ្ណោះ។
ប៉ុន្ដែ Arsenal នឹងមិនបោះបង់មហិច្ឆតារបស់ខ្លួន ព្រោះ Everton កំពុងតាមប្រកិតពីក្រោយ។ យ៉ាង
នេះក្ដី Man City កំពុងតែឆ្ពោះទៅក្បែរគោលដៅ ដោយកម្លាំងខ្លាំងក្លា គួរឱ្យខ្លាច។
ការបរាជ័យ ០-៦ របស់ Arsenal នៅចំពោះមុខ Chelsea កាលពីសប្ដាហ៍មុន គឺមិនគួរឱ្យជឿ ប៉ុន្ដែ នោះពិតជាប្រការដែលមិនមានអ្វីត្រូវភ្ញាក់ផ្អើល ព្រោះថា Arsenal នៅតែមានកម្លាំងខ្សោយបែប
នេះ នៅពេលប៉ះក្រុមធំៗ ៖ Arsenal ត្រូវចាញ់ Liverpool ១-៥ និងចាញ់ Man City ៣-៦ កាលពី
ប្រកួតនៅទីលាន Etihad ក្នុងពេលកន្លង។ បរាជ័យទាំងនេះ មិនមែនជាបញ្ហាធំ ប៉ុន្ដែ អ្វីដែលគួរ
ព្រួយបារម្ភ គឺ Arsenal ត្រូវចាញ់ដោយហៅស្ទើរលែងឮ។
Wenger ហាក់មិនខ្ចីយកចិត្តទុកដាក់ថា គូប្រកួតរបស់ខ្លួនជាអ្នកណា ដោយពួកគេ គ្រាន់តែបញ្ចេញ
ក្រុមកីឡាករដែលខ្លួនយល់ថា ល្អបំផុត ហើយទុកឱ្យកីឡាករជាអ្នកសម្រេច។ បាល់ទាត់បច្ចុប្បន្ន
មិនដែលជោគជ័យ ដោយប្រើវិធីនេះ ព្រោះវា ពេលខ្លះ ត្រូវប្រើប្រាជ្ញា ហើយមានតែអ្នកយុទ្ធសាស្ដ្រ
ពិតៗ ទើបអាចមានសមត្ថភាពបែបនេះ។ Wenger មិនមែនជាមនុស្សបែបនេះ។
Man City ល្អឥតខ្ចោះ
ផ្ទុយពីគូប្រកួតនាពេលខាងមុខ Man City មានកម្លាំងខ្លាំងក្លា ហើយត្រឹមតែពានរង្វាន់ League
Cup គឺមិនអាចបំពេញបំណងរបស់ពួកគេបាន។ សូម្បី Champions League ជាកន្លែងដែលពួកគេ
ត្រូវជម្រុះចេញ តាំងពីជុំ ១/៨ ប៉ុន្ដែ Man City ក៏មិនមែនចាញ់អាម៉ាស់នោះដែរ ៖ Yaya Toure និង
ក្រុមរបស់ខ្លួន ឈ្នះបាន ៣ប្រកួតជាបន្ដបន្ទាប់ (រកបាន ១០គ្រាប់ និងរក្សាទីឱ្យមានសុវត្ថិភាពទាំង
ស្រុង) មិននឹងត្រូវចាញ់ Barca ។
នៅលើទីលាន Old Trafford ក្នុងការឈ្នះ M.U ៣-០ ក្រុម Man City លេងបានល្អ តាំងតែពីនាទី
ដំបូង។
ក្រៅពីភាពឆ្លាតវៃរបស់គ្រូបង្វឹក Pellegrini កំពូលកីឡាករទាំងបីរូប រួមមាន Fernandinho, Yaya
Toure និង Silva គឺជាកម្លាំងយក្ស ក្នុងការវាយលុក ក៏ដូចជា ការពារ របស់ក្រុម Man City ។
ដោយមានកម្លាំងខ្លាំងដូចបច្ចុប្បន្ន គេពិបាកនឹងជឿថា Arsenal ដែលកំពុងថមថយឥទ្ធិពល អាច
យកឈ្នះ Man City ។ ពិសេសទៀត គ្រូបង្វឹក Laurent Koscielny នឹងមិនអាចប្រើប្រាស់ កំពូល
ខ្សែបម្រើ Laurent Koscielny បានទៀត ដោយសារតែរបួស។ និយាយរួម Man City នឹងឈ្នះ
ហើយធ្វើដំណើរឆ្ពោះទៅកាន់កាប់ពាន Premier League ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SkySports