CamNews

កីឡាអន្តរជាតិ 

Man City បរាជ័យក្រោមជើង Arsenal ធ្វើឲ្យក្រុមកាន់តែឆ្ងាយពី Chelsea ក្នុងជួតារាង

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Man City លោក Manuel Pellegrini មានការភ្ញាក់ព្រើតនឹងលទ្ធផលកាលពីព្រឹក​មិញ ប៉ះជា​មួយ ក្រុម Arsenal ដោយក្រុមខាតបង់អស់ ២ ពិន្ទុ។​ មិនត្រឹមតែប៉ុណ្ណោះ ក្រុមត្រូវចាញ់​​ពិន្ទុ Chelsea កាន់តែឆ្ងាយដល់ទៅ ៥ ពិន្ទុថែមទៀត ។ 

ក្រុម Man City ធ្លាប់បានកើនឡើងពិន្ទុមកស្មើនឹង Chelsea ម្ដងទៅហើយ​ ក្រោយមកទៀតក៏ធ្លាប់​សម្ឃឹមថា ក្រុមអាចឈានមុខគេធ្វើ​ជាម្ចាស់តំណែងក្នុងតារាង ប៉ុន្ដែជាអកុសល ក្រុមមិនអាចមានឱកាសចូលប្រកួតបានមុន Chelsea នោះទេ ។ លើសពីនេះទៅទៀត ក្រុមក៏មិនអាចរកបានពិន្ទុបន្ថែមដោយ ផ្ដួល​ដៃគូរប្រកួតដែរ ក្រៅពីស្មើនិងចាញ់។

Manchester City រហូតមកដល់ពេលនេះ ត្រូវ Arsenal ដណ្ដើមយក ២ គ្រាប់ដាច់បាត់ ដោយគ្រាប់​​ប៉េណង់ទី Cazorla នៅនាទីទី 24 និង ចុងក្រោយដោយ​កីឡាករ Giroud នៅនាទីទី 67 ។ ការលេង​របស់ Manchester City ពិតជាអន់ ស្ទើតែមិនអាចកត់សំគាល់បាន ក្រោយពីរបាយការណ៍បានបង្ហាញថា​ក្រុមត្រូវ បាត់បង់កីឡាករ ២ រូប គឺ Yaya និង Wilfried Bony ដោយកីឡាករទាំង ២ ត្រូវទៅ​ចូលលេង ឲ្យក្រុមជម្រើសជាតិ ។​

យោងតាមពាក្យសម្ដីត្អួញត្អែរបស់លោក Manuel Pellegrini បានប្រាប់ទៅអ្នកសាព័ត៌មានថា ការបរា​ជ័យនេះ ពិតជានឹកស្មានមិនដល់​ឡើយក្រោយពីបាត់បង់កីឡាករទាំង ២ ដែលកន្លងមកគាត់មិនដែលនឹកគិតថា ខ្វះពួកគេទាំង ២ ក្រុមត្រូវបរាជ័យនេាះទេ​ ហើយរឿងកាន់តែសំខាន់ គឺ គួរតែទទួលបាន​ជ័យ​​ជំនះ ក្នុងការប្រកួតនេះ ដើម្បីជាឱកាស នៃការប៉ះជាមួយ Chelsea នៅថ្ងៃទី ១ ខែកុម្ភៈ ខាងមុខនេះ ។​ បាត់បង់ឱកាសម្ដងនេះគឺជា រឿងសំខាន់បំផុត កាន់តែធ្វើឲ្យក្រុមមិនអាចតាមទាន់ ពិន្ទុ Chelsea ហើយប្រសិន បើក្រុមអាចដណ្ដើមដំណែង ពី Chelsea បានមែន គឺជារឿងដែលអស្ចារ្យបំផុត និង​ ជា​ក្ដីសង្ឃឹមចុងក្រោយ ដែលក្រុមអាចដណ្ដើមពានប្រចាំរដូវកាលនេះ ៕​

អាន៖ Jose Mourinho មិនខ្វល់ថ្ងៃស្អែកប៉ះជាមួយ Swansea និង មិនខ្លាច Man City តាមពិន្ទុទាន់


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport NewsManchester CityArsenal