ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ពីប៉ុស្តិ៍ទូរទស្សន៍ CNN- IBN ទំព័រសារ ព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញផ្សាយអោយដឹងថា ជារួម កង កម្លាំង ប៉ូលីសបម្រុងកណ្តាល ឬ Central Reserve Police Force(CRPF) ចំនួន ១៣ នាក់ត្រូវបានសម្លាប់ដោយការវាយឆ្មក់ពីសំណាក់ ក្រុមសកម្មប្រយុទ្ធ Maoist នៅឯរដ្ឋ Chhattisgarh ភាគ កណ្តាល ប្រទេសឥណ្ឌា អំឡុងថ្ងៃច័ន្ទ ដើម សប្តាហ៍ម្សិលមិញនេះ ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា ការវាយប្រហារលើកនេះគឺជាការវាយប្រហារធំបំផុតប្រចាំឆ្នាំទៅ លើកងកម្លាំង CRPF ។ ជនរងគ្រោះស្លាប់បាត់បង់ជីវិត ក្នុងនោះ រួមមាន ដូចជា មេបញ្ជាការរង និង បញ្ជាការរង នៃកងកម្លាំង CRPF ។ គួររំឮកថា អំឡុងខែមុន ក្រុម សកម្មប្រយុទ្ធ Naxals បានធ្វើការ វាយឆ្មក់ទៅលើក្រុមល្បាត និងបានវាយប្រហារ ឧទ្ធម្ភាគចក្រ កម្លាំង ទ័ពអាកាសឥណ្ឌា Indian Air Force (IAF) ក្នុងនោះ ធ្វើអោយរបួស ក្រុមមន្រ្តីមកពីអង្គភាព CRPF ៦ នាក់ និង កងកុម៉ង់ដូម្នាក់ មក ពី IAF ។
លោក Rajnath Singh រដ្ឋមន្រ្តីប្រទេស ឥណ្ឌាអោយដឹងថាជាសេចក្តីសោកសង្រេងមួយដែលមិនអាច មើលរំលងហើយពួកយើងសូមចូលរួមរំលែកមរណទុក្ខមួយនេះ ក្រោយពី កងកម្លាំង CRPF ១៣ នាក់ ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធ Naxals អំឡុងពេលដែលមាន ការជួបប្រជុំនៅឯរដ្ឋ Chhatti- sgarh ។
គួររំឮកថា ការវាយប្រហារលើកនេះ គឺជាការវាយប្រហារដំបូង កាច សាហាវជាងគេ វាយឆ្មក់ពីក្រុម សកម្មប្រយុទ្ធ Maoists ក្រោយពីនាយករដ្ឋមន្រ្តី លោក Narendra Modi ចូលកាន់តំណែងចាប់តាំងពី ខែឧសភា ឆ្នាំនេះ ត្រូវបានគេពិចារណាអោយដឹងថា ជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលកាន់អំណាច គណបក្ស National Democratic Alliance (NDA) ក្នុងការបង្កើតទំនុកចិត្តសាជាថ្មី ជូនពលរដ្ឋ ជាមួយ នឹងចំណាត់ការ កំទេចចោលនូវក្រុមសកម្មប្រយុទ្ធ ដ៏កាចសាហាវមួយនេះក្រុម Maoist ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ