គួរយល់ដឹង ៖ ខណៈពេលដែលកម្មវិធីប្រកួតកីឡាអូឡាំពិករដូវក្តៅ នាទីក្រុង London
ឆ្នាំ 2012 បានខិតជិតចូលមកដល់នោះ បើតាមប្រភពសារព័ត៌មាន The Daily Mail
បានចេញផ្សាយនូវព័ត៌មានមួយ ដែលទាក់ទងនិងកម្មវិធីកីឡាមួយនេះ ដែលអាចធ្វើ
អោយអ្នកដែលបានចូលរួម បាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ទាក់ទិននឹងការចេញផ្សាយនូវព័ត៌មានមួយនេះ ពោលគឺថា បើយោងតាមរបាយការណ៍របស់នា
យកដ្ឋានប្រឆាំងបទឧក្រិដ្ឋបានអោយដឹងថា មនុស្សប្រមាណជាង 1,700 នាក់បានក្លាយទៅជា
ជនរងគ្រោះ ក្នុងមួយថ្ងៃៗ ខណៈពេលដែលមានក្រុមជើងកាង (Gangster) នាភាគខាងកើតនៃ
ទ្វីបអឺរ៉ុប បានចេញធ្វើសកម្មភាពឆក់កាបូបលុយគ្រប់ទីកន្លែងទាំងអស់ សូម្បីតែតាមទីសាធារណៈ
ហើយ ពួកគេក៏មានសមត្ថភាពខ្ពស់ផងដែរ នៅក្នុងការធ្វើបែបនេះ។
ក្រុមចោរចេញធ្វើសកម្មភាព ដោយម្នាក់ធ្វើជាអ្នកសូរផ្លូវទៅកាន់អ្នកទេសចរណ៍
លើសពីនេះទៅទៀត ក្រុមមន្រីប៉ូលីសក៏បានធ្វើការដាស់តឿន ដល់អ្នកទេសចរណ៍ទាំងអស់
ដែលមានគម្រោងមកកាន់ទីក្រុង London ដើម្បីធ្វើការទស្សនា London Olympics 2012 នោះ
អោយមាន ការប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលពួកគេអាចបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន រូម
មានដូចជា ៖ កាបូបលុយ Smartphone, Laptop ជាដើម។
រីឯគ្នា គេម្នាក់ទៀត (បុរសពាក់អាវពណ៌ស) ដើរមកពីក្រោយធ្វើជាស្រវឹងស្រា
គូរបញ្ជាក់ផងដែរថា បើយោងតាមស្ថិតិនាប៉ុន្មានឆ្នាំចុងក្រោយនេះ បានអោយដឹងថា ចំនួននៃអ្នក
ដែលបានក្លាយជាជនរងគ្រោះ បានកើនឡើងត្រីគុណ បើធៀបទៅប៉ុន្មានឆ្នាំមុន ។ លើសពីនេះ
ទៅទៀត បើយោងទៅតាមការស៊ីបអង្កេត របស់ភ្នាក់ងារសារព័ត៌មាន BBC បានអោយដឹងពីយុទ្ធ
សាស្រ្តដ៏ជំនាញរបស់ក្រុមឧក្រិដ្ឋជនទាំងនោះ ដែលមានរូបភាពជាបន្តបន្ទាប់ដូចខាងក្រោមហើយ
វាក៏ជាការដាស់តឿនមួយផងដែរ ដល់បណ្តាអ្នកទេសចរណ៍ទាំងអស់៕
ខណៈពេលដែលគេធ្វើជាស្រវឹងស្រា ភ្លាមៗនោះ គេធ្វើជាដួលទៅលើបុរសនោះ
នឹងឆ្លៀតឧកាសក្នុងការលូកយកកាបូបលុយ
ក្រោយពីការធ្វើជាដួលទៅលើអ្នកទេសចរណ៍រូបនេះរួច ចោរនោះបានយកកាបូបនេះ
របស់អ្នកទេសចរណ៍រូបនោះតែម្តង
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Dailymail