ប៉ាគីស្ថាន ៖ កាលពីព្រឹកម្សិលមិញនេះ នៅឯសណ្ឋាគារមួយភាគខាងជើងប្រទេសប៉ាគីស្ថាន
មានសោកនាដកម្មមួយបានកើតឡើងនោះគឺ ខ្មាន់កាំភ្លើង បានបើកការវាយប្រហារ និងបាន
សម្លាប់ជនបរទេសដល់ទៅ ៩ រូប នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារ
ព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយមុននេះ។
យ៉ាងណាមិញ បើយោងតាមសម្តី មន្រ្តីផ្លូវការមកពីក្រសួង មហាផ្ទៃនៃប្រទេសនេះ លោក
Chaudhry Nisar Ali Khan អោយដឹងថា ក្នុងចំណោមជនរងគ្រោះ ដែលបានស្លាប់បាត់បង់
ជីវិតទាំង ៩ នាក់នោះ រួមមាន ជនជាតិ អ៊ុយក្រែន ៦ រូប និង ជនជាតិចិន ៣ រូបផ្សេងទៀត
ខណៈពេលដែលជនជាតិចិនម្នាក់ បានរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីព្យាយាមរត់គេចខ្លួន
បានសម្រេច។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល ក៏បានដកស្រង់សម្តីមន្រ្តីរូបនេះបន្ថែមផង
ដែរថា ខ្មាន់កាំភ្លើងបានចាប់ខ្លួនបុរសពីរនាក់ ក្នុងមូលដ្ឋានធ្វើជាចំណាប់ខ្មាំង និង តម្រូវ
អោយពួកគេនាំទៅកន្លែងណាមួយ ដែលមានជនបរទេស រួចធ្វើការវាយប្រហារ ។ ដោយ
ឡែក ក្នុងចំណោមបុរសដែលជាចំណាប់ខ្មាំង ពីររូបនោះ មួយនាក់ ត្រូវបានសម្លាប់ ខណៈ
មួយរូបផ្សេងទៀត បានរួចផុតពីសេចក្តីស្លា បន្ទាប់ពីបានព្យាយាមរត់គេចខ្លួន រហូតមក
ទល់នឹងពេលនេះ គេត្រូវបានចាប់ឃាត់ខ្លួន ដោយក្រុមមន្រ្តីប៉ូលីស ដើម្បីធ្វើការសាកសួរ
ចម្លើយ។
គួររំឭកផងដែរថា ដោយហេតុតែទីនោះ វាមិនមែនជាសណ្ឋាគារធំណាស់ណានោះទេ ទើប
សន្តិសុខ មិនធានាបាននូវសុខសុវត្ថិភាពខ្ពស់។ ស្របពេលដែលមន្រ្តីប៉ូលីស ក៏កំពុងធ្វើការ
តាមដានស៊ើបអង្កេត មិនទាន់ប្រភពណាមួយ បញ្ជាក់អោយដឹងនៅឡើយនោះទេ ថាតើ
អ្នកណានៅពីក្រោយរឿងនេះអោយពិតប្រាកដ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ cnn