CamNews

យល់ដឹង 

ហេតុផល ៤យ៉ាង ដែលបុរសត្រូវតែ រួមភេទ រាល់ថ្ងៃ

ការរួមភេទ មិនត្រឹមតែធ្វើអ្នកមានអារម្មណ៍ថា ស្រួល និង សប្បាយរីករាយប៉ុណ្ណោះទេ វាធ្វើឱ្យអ្នក
និង ដៃគូរបស់អ្នកកាន់តែមានភាពស្និ្ទទ្ធិស្នាលខ្លាំងឡើង។ ជាពិសេស វាអាចជួយអ្នកឱ្យគេងលក់
បានស្កប់ស្កល់   កាត់បន្ថយស្រ្តេស និង ដុតរំលាយ  សារធាតុខ្លាញ់។ នៅមានហេតុផល ជាច្រើន
ផ្សេងទៀត ដែលអ្នកត្រូវការរួមភេទ ញឹកញាប់។

១/ គេងលក់ស្កប់ស្កល់៖ បន្ទាប់ពី អ្នកសិចរួចជាមួយនឹងគូស្នេហ៍រួច នឹងធ្វើឱ្យអ្នកមានអារម្មណ៍
ថា អស់កំលំាងបន្តិច ប៉ុន្តែវានឹងជួយឱ្យអ្នកឱ្យ
ទទួលបាននូវដំណេកមួយយ៉ាងស្កប់ស្កល់ល្អពេញ
មួយយប់ និង មានសុខភាពល្អថែមទៀត
ផង។

២/ កាត់បន្ថយស្រេ្តស៖ ភាពតានតឹងក្នុងអារម្មណ៍របស់អ្នក នៅកន្លែងធ្វើការ ឬក្នុងក្រុមគ្រួសារ
ព្យាបាលបានល្អនិងជួយឱ្យអ្នកមានភាពរីករាយប្រសើរឡើងវិញ នៅពេលដែលអ្នកបានបញ្ចេញ
នូវទឹកកាម ឬ រួមភេទបានសម្រេច ជាមួយនឹងដៃគូរបស់អ្នក។

៣/ ធ្វើឱ្យរាងស្គមស្អាត៖ ការរួមភេទក៏មានតួនាទីដ៏ចម្បងដែរក្នុងការដុតរំលាយសារធាតុខ្លាញ់
នៅក្នុងខ្លួន ប្រសិនបើអ្នក បានរួមភេទទៀងទាត់ និង ត្រឹមត្រូវ។

៤/ ធ្វើឱ្យបេះដូង និងសរសៃឈាមមានសុខភាពល្អ៖ ការសិក្សាថី្មមួយ បានបង្ហាញថា បុរស
ដែលមានការរួមភេទច្រើនជាងពីរ ក្នុងមួយសប្តាហ៍ មានហានិភ័យនៃជំងឺបេះដូងតិចជាង  បុរស
ដែលបានរួមភេទតិចជាងម្តង ក្នុងមួយខែ៕

ដោយ៖ វណ្ណៈ
ប្រភព៖ indiatimes


Tags: Lifestyle knowledge 4 reasons you should have sex everyday