CamNews

ទូរស័ព្ទ 

ធ្លាយរូបភាពពិត Galaxy Alpha ៖ ស្មាតហ្វូនដំបូងរបស់ Samsung ដែលប្រើលោហធាតុ តែមានរាងស្រដៀង iPhone

ដំណឹងចចាមអារ៉ាមស្ដីអំពីស្មាតហ្វូន Galaxy Alpha បានត្រូវបានចុះផ្សាយជាបន្តបន្ទាប់ ក្នុងរយៈ
ពេលកន្លង ចុងក្រោយផលិតផលនេះ ក៏បានបែកធ្លាយរូបភាពពិត ច្បាស់ ជាលើកដំបូង ប៉ុន្ដែ
រូបរាងខ្លះរបស់វា ត្រូវបានគេយល់ថា ស្រដៀងៗ នឹង iPhone ។

ចំនុចលេចធ្លោរបស់ស្មាតហ្វូននេះ មិនត្រឹមតែមានគ្រឿងម៉ាស៊ីនលំដាប់ខ្ពស់នោះទេ ប៉ុន្ដែ រចនា
រូបរាង និងវត្ថុធាតុនៃស៊ុមរបស់វា ក៏ជារបស់ដែលគួរឱ្យចាប់ចិត្ត។ ហើយជាការពិត តាមរយៈរូប
ភាពបែកធ្លាយ Galaxy Alpha ពិតជាមិនធ្វើឱ្យអ្នកគាំទ្រ អស់សង្ឃឹមនោះឡើយ!

នេះគឺជាឧបករណ៍មួយ ក្នុងចំណោមឧបករណ៍ដំបូងរបស់ Samsung ដែលប្រើប្រាស់សម្បក
លោហធាតុ នៅត្រង់ស៊ុមរបស់ម៉ាស៊ីន ប្រការនេះ មិនត្រឹមតែជួយធ្វើឱ្យវាមានសភាពមាំមួន
ប៉ុណ្ណោះទេ តែវាក៏មានលក្ខណៈប្រណិតជាងមុនផងដែរ។

ប្រភពព័ត៌មានឱ្យដឹងថា Galaxy Alpha បំពាក់អេក្រង់ hình 4.8 inch រីសូលូសឹន 720p ប៉ុន្ដែ ជា
មួយនឹងអេក្រង់បច្ចេកវិទ្យា AMOLED គេជឿថា Galaxy Alpha នឹងអាចនាំមកនូវបទពិសោធល្អ
ដោយបង្ហាញរូបភាពច្បាស់ ត្រជាក់ភ្នែក។

Galaxy Alpha បំពាក់ CPU 8-core Exynos 5433 រួមផ្សំនឹងកាតក្រហ្វិក Mali-T628, RAM 2GB ,
កាមេរ៉ាក្រោយ 12MP និងកាមេរ៉ាមុខ 2MP, អង្គចងចាំក្នុង 32GB ។ ស្មាតហ្វូននេះ ដំណើរការ
ដោយប្រព័ន្ធប្រតិបត្តិ Androi 4.4.4 KitKat និងប្រើអ៊ីនធឺរហ្វេស TouchWiz ថ្មីបំផុតរបស់ក្រុមហ៊ុន។

ទំព័រ Weibo ដែលបានបញ្ចេញកម្រងរូបថតបែកធ្លាយ បន្ថែមថា Galaxy Alpha នឹងបង្ហាញខ្លួន
ដោយមានពីរកំណែ គឺ កំណែអេក្រង់ 4.7 និង 6.7 inch ។

ដើម្បីកុំឱ្យច្រឡំនឹង iPhone 5/5s រចនាគែមរបស់ស្មាតហ្វូន Galaxy Alpha មានលក្ខណៈផតចូល
បន្តិចត្រង់ចំហៀងខាងស្ដាំ និងឆ្វេង ហើយជ្រុងទាំងបួនរបស់វា មានរូបរាងអណ្ដែត ដើម្បីជួយឱ្យ
អ្នកប្រើប្រាស់ មានអារម្មណ៍ថា ជាប់នឹងដៃ នៅពេលកាន់ និងដើម្បីការពារម៉ាស៊ីន ក្នុងករណីវា
ធ្លាក់។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ mashable/ businessinsider